ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤
2024-04-07 15:10:50cri
Share with:

តាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា ចាប់ពីខែមករាដល់ខែកុម្ភៈឆ្នាំ ២០២៤ ទំហំសរុបនៃការនាំចេញនាំចូលខាងសេវាកម្មរបស់ប្រទេសចិនមានចំនួនជាង ១,១៩ ទ្រីលានយាន់ប្រាក់ចិន គឺកើនឡើង ២២,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

វិស័យសេវាកម្មទេសចរណ៍មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ។ ចាប់ពីខែមករាដល់ខែកុម្ភៈឆ្នាំ ២០២៤ វិស័យសេវាកម្មទេសចរណ៍បន្តរក្សាបាននូវកំណើនយ៉ាងឆាប់រហ័ស ដោយមានការនាំចេញនាំចូលចំនួន ៣១៧,៩៣ ពាន់លានយាន់ប្រាក់ចិន គឺកើនឡើង ៥១,៨%  ដែលក្លាយជាវិស័យធំបំផុតក្នុងពាណិជ្ជកម្មសេវាកម្ម ។

ពាណិជ្ជកម្មសេវាកម្មផ្អែកលើជំនាញមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ចាប់ពីខែមករាដល់ខែកុម្ភៈឆ្នាំ ២០២៤ ការនាំចេញនាំចូលសេវាកម្មផ្អែកលើជំនាញមានចំនួន ៤៦៤,៨៧ ពាន់លានយាន់ប្រាក់ចិន កើនឡើង ១៤,២% ។ ក្នុងចំណោមនោះ វិស័យដែលមានការនាំចេញសេវាកម្មផ្អែកលើជំនាញបានកើនឡើងយ៉ាងឆាប់រហ័សរួមមានថ្លៃប្រើប្រាស់ខាងកម្មសិទ្ធិបញ្ញា និងសេវាកម្មខាងវប្បធម៌និងកម្សាន្តជាលក្ខណៈបុគ្គល វិស័យដែលមានការនាំចូលសេវាកម្មផ្អែកលើជំនាញបានកើនឡើងយ៉ាងឆាប់រហ័ស គឺសេវាកម្មខាងវប្បធម៌និងកម្សាន្តជាលក្ខណៈបុគ្គល ដែលមានការកើនឡើង ៩៤,៥%៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស