ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រូបិយប័ណ្ណបម្រុងរបស់ចិននៅចុងឆ្នាំ២០២៣មាននៅចំនួនលើសពី៣,២ទ្រីលានដុល្លារអាមេរិក
2024-04-07 15:00:29cri
Share with:

«របាយការណ៍សមតុល្យការទូទាត់អន្តរជាតិចិនឆ្នាំ២០២៣»ដែលប្រកាសដោយរដ្ឋបាលជាតិគ្រប់គ្រងការប្តូរប្រាក់ចិនកាលពីពេលថ្មីៗនេះបានបង្ហាញថា ឆ្នាំ២០២៣ ដំណើរការការទូទាត់អន្តរជាតិរបស់ចិនមានស្ថិរភាពជាទូទៅ  រូបិយប័ណ្ណបម្រុងនៅចុងឆ្នាំ២០២៣មានចំនួនលើសពី៣,២ទ្រីលានដុល្លារអាមេរិក។ ភាពធន់នៃទីផ្សាររូបិយប័ណ្ណបរទេសចិនបានត្រូវពង្រឹងយ៉ាងលេចធ្លោ ការប៉ាន់ប្រមាណចំពោះទីផ្សារមានស្ថិរភាពជាមូលដ្ឋាន ការលក់ដូររូបរិយប័ណ្ណបរទេសប្រព្រឹត្តិទៅដោយមានសណ្តាប់ធ្នាប់។

របាយការណ៍សម្គាល់ថា សមតុល្យការទូទាត់អន្តរជាតិចិនឆ្នាំនេះនឹងកាន់តែមានលក្ខខណ្ឌនិងមូលដ្ឋានក្នុងការរក្សាតុល្យភាពជាមូលដ្ឋាន។ មួយផ្នែកគឺគោលនយោបាយរូបិយវត្ថុនៃអង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍ដ៏សំខាន់បានសម្របសម្រួលជាបន្តបន្ទាប់ ស្ថានភាពរឹតបន្តឹងចរាចរណ៍សាច់ប្រាក់ជាសកលនឹងធូរស្រាលខ្លះ មួយផ្នែកទៀតគឺ ស្របនឹងការលេចចេញជាបន្តបន្ទាប់នូវប្រសិទ្ធភាពនៃគោលនយោបាយម៉ាក្រូ  សេដ្ឋកិច្ចចិនបន្តមាននិន្នាការងើបឡើងវិញនិងមានភាពល្អប្រសើរឡើងវិញ ដែលបានដើរតួនាទីគាំទ្រថែមទៀតចំពោះសមតុល្យការទូទាត់អន្តរជាតិ ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស