ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភ្ញៀវទេសចរចំនួន ១១៩ លាននាក់បានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសចិនក្នុងអំឡុងពេលថ្ងៃបុណ្យឆេងម៉េង
2024-04-07 11:57:26cri
Share with:

យោងតាមការប៉ាន់ប្រមាណនៃមជ្ឈមណ្ឌលទិន្នន័យនៃក្រសួងវប្បធម៌ និងទេសចរណ៍ចិនឱ្យដឹងថា  ក្នុងអំឡុងពេលថ្ងៃបុណ្យឆេងម៉េងឆ្នាំ២០២៤ មានទេសចរចំនួន ១១៩លាននាក់បានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសចិន ដែលបានកើនឡើង ១១,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ ការប្រើប្រាស់របស់ភ្ញៀវទេសចរមានទំហំ ៥៣,៩៥ពាន់លានយាន់ប្រាក់ចិន ដែលបានកើនឡើង ១២,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។

ចំនួនភ្ញៀវទេសចរចេញចូលដែននៃប្រទេសចិនបានកើនជិតដល់កម្រិតដូចគ្នានៃឆ្នាំ២០១៩។ ក្នុងអំឡុងពេលថ្ងៃបុណ្យឆេងម៉េងរយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរចូលមកប្រទេសចិនចំនួន ១,០៤១ លាននាក់ និងភ្ញៀវទេសចរចេញទៅក្រៅប្រទេសចំនួន៩៩២ពាន់នាក់ ។ តម្រូវការនៃការត្រឡប់ទៅស្រុកកំណើតវិញដើម្បីគោរពវិញ្ញាណក្ខន្ធដូនតា  សួរសុខទុក្ខញាតិមិត្ត  ធ្វើទេសចរណ៍និងទិញទំនិញរបស់ប្រជាពលរដ្ឋហុងកុង និងម៉ាកាវបានកើនឡើង។ ចំនួនជនជាតិចិននិងអាណិកជនចិននៅក្រៅប្រទេសដែលធ្វើដំណើរចូលប្រទេសចិនពីអាស៊ីអាគ្នេយ៍បានកើនឡើងលេចធ្លោ ។

បើនិយាយការទៅធ្វើពីទេសចរណ៍នៅក្រៅដែនវិញ ប្រទេសជប៉ុន ថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី អូស្ត្រាលី ឥណ្ឌូណេស៊ី អេមីរ៉ាតអារ៉ាប់រួមនិងតំបន់ហុងកុង និងម៉ាកាវប្រទេសចិនគឺជាគោលដៅពេញនិយមបំផុត៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស