ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចុះត្រួតពិនិត្យការងារកសាងច្រកព្រំដែននៅភូមិភាគស្វយ័តក្វាងស៊ីប្រទេសចិន
2024-04-07 12:04:13cri
Share with:

ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័តជនជាតិជាំង ក្វាងស៊ី ប្រទេសចិនកាលពីថ្ងៃទី ៥ ខែមេសា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវអនុវត្តឱ្យបានស៊ីជម្រៅនូវអនុសាសន៍ណែនាំដ៏សំខាន់របស់លោកអគ្គលេខាធិការបក្ស Xi Jinping  ក្នុងអំឡុងពេលលោកចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័តក្វាងស៊ី ពោលគឺបន្តពង្រឹងការងារកសាងច្រកព្រំដែន និងខិតខំប្រឹងប្រែងដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីជាបន្តបន្ទាប់ដល់ការជំរុញការបើកចំហកម្រិតខ្ពស់របស់ភូមិភាគស្វយ័តក្វាងស៊ី ជំរុញកិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងផ្តល់ភាពងាយស្រួលដល់ការធ្វើអាជីវកម្មក្នុងទីផ្សារបែបវិលជុំពីរទាំងជាតិនិងអន្តរជាតិ ។

លោក Wang Yi បានចុះត្រួតពិនិត្យការងារកសាងច្រកចេញចូលYouyiguanបែបឆ្លាតវៃ, តំបន់សហប្រតិបត្តិការឧស្សាហកម្មចិន-អាស៊ានប្រចាំលក្រុង Chongzuo , ទីតាំងសន្និធិគយបណ្តោះអាសន្នចម្រុះ Pingxiang , មជ្ឈមណ្ឌលពាណិជ្ជកម្មផ្លែឈើចិន-អាស៊ាន (Chongzuo), ច្រកចេញចូលតាមផ្លូវដែក Pingxiang, តំបន់សហប្រតិបត្តិការទេសចរណ៍ឆ្លង ដែនទឹកធ្លាក់Detian  ចិន-វៀតណាម និងសភាពការណ៍ពាក់ព័ន្ធផ្សេងៗទៀត ព្រមទាំងបានរៀបចំពិធីសំណេះសំណាល ដើម្បីស្តាប់មតិយោបល់និងសំណូមពររបស់ស្ថាប័នពាក់ព័ន្ធនិងបុគ្គលិកការងារនៃភូមិភាគស្វយ័តក្វាងស៊ី។

លោក Wang Yi បានថ្លែងថា ភូមិភាគស្វយ័តក្វាងស៊ីគឺជាតំបន់ថ្នាក់ខេត្តដ៏សំខាន់មួយស្ថិតនៅជាប់ព្រំដែនភាគនិរតីនៃប្រទេសចិន និងជា ច្រកទ្វារដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ដែលមានទីតាំងភូមិសាស្ត្រពិសេសនិងរ៉ាប់រងបេសកកម្មដ៏សំខាន់ក្នុងដំណើរអភិវឌ្ឍនិងកិច្ចការទូតនៃប្រទេសជាតិ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស