ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសនីការ៉ាហ្កា ប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយអេក្វាទ័រ
2024-04-07 12:04:58cri
Share with:


 

រដ្ឋាភិបាលនីការ៉ាហ្កាបានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី៦ខែមេសាថា នីការ៉ាហ្កាផ្តាច់ទំនាក់ទំនងការទូតជាមួយអេក្វាទ័រចាប់ពីពេលនេះតទៅ។

សេចក្តីប្រកាសបានចែងថា ប្រទេសនីការ៉ាហ្កាប្រឆាំងយ៉ាងមុតមាំនិងថ្កោលទោស ចំពោះទង្វើបំពានច្បាប់អន្តរជាតិយ៉ាងគឃ្លើនរបស់រដ្ឋាភិបាលអេក្វាទ័រ។ កងកម្លាំងសន្តិសុខអេក្វាទ័រត្រូវបំពេញភារកិច្ចរបស់ខ្លួនក្នុងការការពារសណ្តាប់ធ្នាប់ សុវត្ថិភាព និងអាយុជីវិតរបស់ពលរដ្ឋអេក្វាទ័រ ប៉ុន្តែ ផ្ទុយទៅវិញពួកគេបានធ្វើសកម្មភាព "មិនប្រក្រតីនិងគួរឱ្យថ្កោលទោស" នៅក្រុង គីតូ រដ្ឋធានីនៃប្រទេសអេក្វាទ័រ។

តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានអេក្វាទ័រ ឱ្យដឹងថា នៅល្ងាចថ្ងៃទី៥ខែមេសា កងកម្លាំងសន្តិសុខអេក្វាទ័របានបើករថពាសដែកចូលទៅក្នុងស្ថានទូតម៉ិកស៊ិកប្រចាំនៅប្រទេសអេក្វាទ័រ ហើយចាប់ខ្លួនលោក Jorge Glasអតីតអនុប្រធានាធិបតីអេក្វាទ័រ ដែលកំពុងស្ថិតនៅក្នុងស្ថានទូត។ ទីស្តីការប្រធានាធិបតីអេក្វាទ័របានចេញសេចក្តីប្រកាសមួយដោយអះអាងថា កងកម្លាំងសន្តិសុខបានចាប់ខ្លួនលោក Jorge Glasហើយ។ បន្ទាប់មក ប្រទេសម៉ិកស៊ិកបានផ្តាច់ទំនាក់ទំនងការទូតជាមួយអេក្វាទ័រភ្លាមៗ។លោក Jorge Glas បានចូលទៅសុំសិទ្ធិជ្រកកោននៅស្ថានទូតម៉ិកស៊ិកប្រចាំប្រទេសអេក្វាទ័រកាលពីខែធ្នូឆ្នាំ២០២៣ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស