ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានធ្វើកិច្ចប្រជុំជាសាធារណស្តីពីស្ថានភាពនៅតំបន់ហ្កាហ្សា ភាគីជាច្រើនបានអំពាវនាវឱ្យស៊ើបអង្កេតចំពោះករណីដែលកងទ័ពអ៊ីស្រាអែលសម្លាប់បុគ្គលិកអង្គការសប្បុរសធម៌ក្នុងការទម្លាក់គ្រាប់បែក
2024-04-06 14:27:37cri
Share with:

       ថ្ងៃទី៥ខែមេសាតាមម៉ោងក្នុងតំបន់   ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានធ្វើកិច្ចប្រជុំស្តីពីស្ថានភាពនៅតំបន់ហ្កាហ្សា។ លោកRajasinhamមន្ត្រីនៃការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិបានធ្វើរបាយការណ៍អំពីសភាពការណ៍ពាក់ព័ន្ធ។

      លោកបានថ្លែងថា  ករណីដែលបុគ្គលិកអង្គការសប្បុរសធម៌រងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនិងមន្ទីរពេទ្យAl-Shifaនៅទីក្រុងហ្កាហ្សារងការបំផ្លាញទាំងស្រុងបានបង្ហាញថា  អំពើហិង្សានៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះបានឈានដល់កម្រិតខ្លាំងតាមតែទំនើងចុត្តយ៉ាងកម្រាល   ចាំបាច់ត្រូវធ្វើការស៊ើបអង្កេតចំពោះអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់មនុស្សធម៌អន្តរជាតិ ហើយចាំបាច់ត្រូវចោទប្តឹងជនជាប់សង្ស័យទៅតុលាការ។  លោកបានអំពាវនាវឱ្យអនុវត្តការឈប់បាញ់គ្នាដោយមនុស្សធម៌ភ្លាម  ហើយសេចក្តីសម្រេចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងវិធានការបណ្តោះអាសន្នរបស់តុលាការអន្តរជាតិចាំបាច់ត្រូវទទួលបានការគោព។

      តំណាងរបស់ប្រទេសជាច្រើនក៏បានអំពាវនាវឱ្យអនុវត្តសេចក្តីសម្រេចចិត្តឈប់បាញ់គ្នានៅតំបន់ហ្កាហ្សារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  ហើយធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាព ឯករាជ្យភាពនិងភាពបើកចំហចំពោះករណីដែលបុគ្គលិកអង្គការសប្បុរសធម៌រងការវាយប្រហារ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស