ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាពអ៊ូអរនៃ “សេដ្ឋកិច្ចគយគន់ផ្កា”បានកើនឡើងជាបន្តបន្ទាប់ ផ្លូវដែកនៅទូទាំងប្រទេសចិនបានទទួលរលកខ្ពស់នៃអ្នកធ្វើដំណើរដែលត្រឡប់ទៅវិញក្នុងវិស្សមកាល
2024-04-06 13:28:17cri
Share with:

      ក្នុងអំឡុងវិស្សមកាលបុណ្យឆេងម៉េង វេទិកាទិន្នន័យធំខាងវិស័យវប្បធម៌និងទេសចរណ៍របស់វិទ្យាស្ថានសិក្សាស្រាវជ្រាវទេសចរណ៍នៃប្រទេសចិនបានបង្ហាញឱ្យឃើញថា បរិមាណស្វែងរកពាក្យ “ការគយគន់ផ្កា”បានឈរនៅលេខរៀងទីមួយ  ។ ទិន្នន័យបានបង្ហាញថា  ក្នុងអំឡុងវិស្សមកាលបុណ្យឆេងម៉េងឆ្នាំនេះ ភាពអ៊ូអរនៃការធ្វើទេសចរណ៍និងគយគន់ផ្កាបានកើនឡើងលើសពី៧ដង ហើយចំនួនបញ្ជាទិញលើវេទិកាបានកើនទ្វេដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។

      នៅថ្ងៃទី៥ ខែមេសា សេវាដឹកជញ្ជូនតាមផ្លូវដែកនៅទូទៅប្រទេសចិនបានដឹកអ្នកដំណើរចំនួន១៣លាន ៣សែន៧ពាន់នាក់ ដែលប្រកបដោយសុវត្ថិភាពនិងរបៀបរៀបរយ ។ នៅថ្ងៃទី ៦ ខែមេសា តាមការប៉ាន់ប្រមាណ សេវាដឹកជញ្ជូនតាមផ្លូវដែកនៅទូទៅប្រទេសចិននឹងដឹកអ្នកដំណើរចំនួន១៧លាន ៩សែននាក់ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស