ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនអ៊ីរ៉ង់រៀបចំធ្វើសកម្មភាពដង្ហែក្បួនទ្រង់ទ្រាយធំ ដើម្បីប្រឆាំងនឹងអ៊ីស្រាអែលនិងបញ្ចេញសំឡេងគាំទ្រចំពោះប្រជាជនប៉ាឡេស្ទីន
2024-04-06 14:38:59cri
Share with:

កាលពីថ្ងៃទី៥ខែមេសា ប្រជាជននៃតំបន់ជាច្រើននៅទូទាំងអ៊ីរ៉ង់បានរៀបចំធ្វើសកម្មភាពដង្ហែក្បួនទ្រង់ទ្រាយធំ ដើម្បីបញ្ចេញសំឡេងគាំទ្រចំពោះប្រជាជនប៉ាឡេស្ទីននិងតវ៉ាចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែលនៅតំបន់កាហ្សា ។ ថ្ងៃដដែល អ៊ីរ៉ង់ក៏បានរៀបចំធ្វើពិធីបញ្ចុះសពរបស់បុគ្គលិកយោធាចំនួន៧នាក់ដែលស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារនៃអ៊ីស្រាអែលដែរ ។

ប្រជាជនអ៊ីរ៉ង់បានថ្កោលទោសថា សកម្មភាពយោធារបស់អ៊ីស្រាអែលនៅតំបន់កាហ្សាបានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ស្លាប់ និងបំផ្លាញសន្តិភាពនិងស្ថិរភាពនៃតំបន់មជ្ឈិមបូព៌ា ។ ការដែលសហរដ្ឋអាមេរិកកាន់ជើងអ៊ីស្រាអែលគឺជាប្រភពនៃវិបត្តិតំបន់មជ្ឈិមបូព៌ា រដ្ឋាភិបាលអាមេរិកគួរតែបញ្ឈប់ភ្លាមនូវទង្វើសង្គ្រាមរបស់ខ្លួនដែលផ្តល់ការគាំទ្រដល់អ៊ីស្រាអែលនិងបញ្ឈប់ជ្រៀតជ្រែកកិច្ចការក្នុងតំបន់ ។

នៅក្នុងសកម្មភាពតវ៉ាថ្ងៃដដែល លោក Hossein Salami មេបញ្ជាការនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់បានថ្លែងសុន្ទរកថា ។ លោកបានព្រមានថា កម្លាំងអនុត្តរភាពណាមួយសុទ្ធតែមិនអាចគំរាមកំហែងអ៊ីរ៉ង់ទេ ទង្វើបដិបក្ខគ្នាដែលសំដៅចំពោះអ៊ីរ៉ង់ទាំងនោះមុខជានឹងទទួលការតបតវិញជាមិនខាន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស