ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងអាមេរិករៀបចំធ្វើកិច្ចប្រជុំនៃក្រុមការងារយន្តការពិគ្រោះពិភាក្សាអំពីសន្តិសុខយោធាលើសមុទ្រ
2024-04-06 13:50:08cri
Share with:

      ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមេសា កងទ័ពទាំងពីរចិននិងអាមេរិកបានរៀបចំធ្វើកិច្ចប្រជុំនៃក្រុមការងារយន្តការពិគ្រោះពិភាក្សាអំពីសន្តិសុខយោធាលើសមុទ្រ ឆ្នាំ២០២៤នៅហាវ៉ៃនៃប្រទេសអាមេរិក។ គោលបំណងនៃកិច្ចប្រជុំលើកនេះ គឺអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីររីកចម្រើនទៅមុខប្រកបដោយភាពល្អបរិសុទ្ធ ស្ថិរភាពនិងនិរន្តរភាព ។

      ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរប្រកបដោយលក្ខណៈស្ថាបនានិងស្មោះត្រង់អំពីស្ថានការណ៍សន្តិសុខលើដែនអាកាសនិងសមុទ្រនៃប្រទេសចិននិងអាមេរិក លើមូលដ្ឋានសមភាពនិងគោរពគ្នាទៅវិញទៅមក បានធ្វើការវាយតម្លៃចំពោះសភាពការណ៍អនុវត្ត« ក្រមប្រតិបតិ្តសន្តិសុខខណៈពេលកងទ័ពចិននិងអាមេរិកជួបគ្នាលើដែនអាកាសនិងសមុទ្រ» តាំងពីកិច្ចប្រជុំនៃក្រុមការងារយន្តការពិគ្រោះពិភាក្សាអំពីសន្តិសុខយោធាលើសមុទ្របានរៀបចំធ្វើកាលពីឆ្នាំ២០២១មក ហើយបានធ្វើការពិគ្រោះពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនូវវិធានការចាត់ចែងបញ្ហាសន្តិសុខយោធាលើសមុទ្ររវាងចិននិងអាមេរិកទៀតផង ។

      ក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ ភាគីចិនបានលើកឡើងថា សន្តិសុខនាវានិងយន្តហោះចម្បាំងមានភាពជិតសិ្នទ្ធមិនអាចឃ្លាតពីគ្នាជាមួយសន្តិសុខប្រទេសជាតិ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរាល់ទង្វើទាំងអស់ដែលបំផ្លាញដល់អធិបតេយ្យភាពនិងសន្តិសុខរបស់ប្រទេសចិន ដោយយកសេរីភាពនាវាចរណ៍និងអាកាសចរណ៍ធ្វើជាលេស ។ កងទ័ពចិននឹងបន្តឆ្លើយតបនឹងសកម្មភាពបង្ករឿងនិងមានគ្រោះថ្នាក់ណាទាំងអស់ដោយអនុលោមតាមផ្លូវច្បាប់និងការកំណត់ គាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ក៏ដូចជាគាំពារសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ផងដែរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស