ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិនជួបពិភាក្សាការងារជាមួយលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក
2024-04-06 13:29:42cri
Share with:

    នៅថ្ងៃទី ៥ ខែមេសា លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ។

    ថ្លែងក្នុងកិច្ចជំនួប លោក He Lifeng បានលើកឡើងថា "ភារកិច្ចចម្បងនៃកិច្ចជំនួបរវាងភាគីទាំងពីរលើកនេះ គឺ ដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់ដែលបានឈានដល់ក្នុងកិច្ចជំនួបនិងកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាសំខាន់ៗរវាងចិននិងសហរដ្ឋអាមេរិកព្រមទាំងក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើទូទាំងពិភពលោកថែមមួយកម្រិតទៀត ហើយបានធ្វើការឆ្លើយតបដោយសមរម្យចំពោះការយកចិត្តទុកដាក់ដ៏សំខាន់មួយចំនួនក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងចិននិងអាមេរិក "។

    ជាការឆ្លើយតប លោកស្រី Janet Yellen បានថ្លែងថា "ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រុមការងារសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចិននិងអាមេរិកដែលយើងបង្កើតឡើងបានបន្តធ្វើកិច្ចជំនួប ហើយទទួលបានការវិវឌ្ឍរីកចម្រើនលើបញ្ហាដ៏សំខាន់និងលំបាកលំបិនមួយចំនួន" ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស