ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យនៃកងឆ្មាំសមុទ្រចិនថ្លែងសុន្ទរកថាអំពីការដែលហ្វីលីពីនបំពានចូលថ្មប៉ប្រះទឹកHouteng
2024-04-06 19:36:31cri
Share with:

      លោក Gan Yu អ្នកនាំពាក្យនៃកងឆ្មាំសមុទ្រប្រទេសចិនបានថ្លែងថា នៅថ្ងៃទី៤ ខែមេសា ភាគីហ្វីលីពីនបានចាត់ចែងនាវាជាច្រើនគ្រឿង ដើម្បីធ្វើសកម្មភាពខុសច្បាប់នៅលំហសមុទ្រក្បែរថ្មប៉ប្រះទឹកHoutengនៃប្រជុំកោះNansha  ការដោះស្រាយបញ្ហានៅហ្នឹងកន្លែងរបស់ឆ្មាំសមុទ្រចិនគឺសមហេតុផល  ជំនាញនិងស្របច្បាប់ ។ ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះប្រជុំកោះNanshaនិងដែនសមុទ្រនៅក្បែរនោះ ក្នុងនោះក៏បូករួមទាំងថ្មប៉ប្រះទឹកHoutengផងដែរ នាវាហ្វីលីពីនបង្ករឿងដោយខុសច្បាប់ដោយយកះអ្វីដែលហៅថា “ការពារនេសាទ”ធ្វើជាលេស ហើយរៀបចំប្រព័ន្ធសារព័ត៌មានឃោសនាបំប៉ោងនិងបំភាន់ភ្នែកដោយចេតនាអាក្រក់ ក៏ដូចជាបំផ្លាញស្ថិរភាពនៃសមុទ្រចិនខាងត្បូងជាបន្តបន្ទាប់ ។ ប្រទេសចិនសូមដាស់តឿនហ្វីលីពីនថា រាល់កលល្បិចបំពានសិទ្ធិទាំងអស់សុទ្ធតែជាទង្វើឥតប្រយោជន៍ ។ ឆ្មាំសមុទ្រចិននឹងការពារសិទ្ធិនិងអនុវត្តច្បាប់ជាប្រក្រតីនៅដែនសមុទ្ររបស់ចិនតាមផ្លូវច្បាប់ ក៏ដូចជាគាំពារយ៉ាងដាច់ខាតនូវអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសខ្លួន ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស