ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធផ្សព្វផ្សាយសារព៍ត៌មានអាមេរិក៖អាមេរិកកំពុងត្រៀមលក្ខណៈសម្រាប់ឆ្លើយតបនឹងការវាយប្រហារដែលប្រហែលត្រូវបំផុសដោយអ៊ីរ៉ង់
2024-04-06 13:45:35cri
Share with:

   ថ្ងៃទី៥ខែមេសាតាមម៉ោងក្នុងតំបន់   ប្រព័ន្ធសារព័ត៌មានអាមេរិកCNNបានដកស្រង់សម្តីរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់អាមេរិកមួយរូបថា  អាមេរិកកំពុងស្ថិតក្នុងសភាពប្រុងប្រយ័ត្នកម្រិតខ្ពស់  ហើយកំពុងត្រៀមលក្ខណៈយ៉ាងសកម្មដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលប្រហែលត្រូវបំផុសដោយអ៊ីរ៉ង់។

      យោងតាមការផ្សាយដំណឹងឱ្យដឹងថា    មន្ត្រីជាន់ខ្ពស់អាមេរិកបានយល់ឃើញថា ការវាយប្រហាររបស់អ៊ីរ៉ង់គឺ"មិនអាចជៀសបានឡើយ" ហើយអាមេរិកនិងអ៊ីស្រាអែលកំពុងធ្វើការត្រៀមរៀបចំឱ្យបានល្អសម្រាប់រឿងដែលជិតនឹងកើតឡើង។ ពួកគេប៉ាន់ប្រមាណថា ការវាយប្រហាររបស់អ៊ីរ៉ង់ប្រហែលនឹងធ្វើឡើងតាមទម្រង់ផ្សេងៗគ្នាជាច្រើន   ទ្រព្យសម្បត្តិនិងបុគ្គលិករបស់អាមេរិកនិងអ៊ីស្រាអែល សុទ្ធតែប្រឈមមុខនឹងហានិភ័យដែលក្លាយទៅជាគោលដៅនៃវាយប្រហារ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស