ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Yiជួបសន្ទនាជាមួយលោកSaleumxay​Kommasith​ឧបនាយករដ្ឋ មន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ
2024-04-05 15:51:31cri
Share with:

ថ្ងៃទី៣ខែមេសាឆ្នាំ២០២៤ លោកWang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាជាមួយលោកSaleumxayKommasithឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវនៅភូមិភាគស្វយ័តក្វាំងស៊ីប្រទេសចិន។


លោកWang Yi បានថ្លែងថាភាគីចិននឹងសកម្មគាំទ្រដល់ភាគីឡាវ ដើម្បីរៀបចំកិច្ចប្រជុំមួយចំនួននៃថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការទ្វីបអាស៊ីខាងកើតឱ្យបានល្អ ដើម្បីរួមជាមួយគ្រប់ភាគីជំរុញសមហរណកម្មសេដ្ឋកិច្ចតំបន់ប្រកបដោយការផ្តល់ផលប្រយោជន៍រួមគ្នានិងបរិយាបន្ន ប្រើការអភិវឌ្ឍដោយមានគុណភាពខ្ពស់មកជំរុញដំណើរការទំនើបកម្មទ្វីបអាស៊ីនិងបង្កើតបរិយាកាសសន្តិភាពស្ថិរភាពម្រាប់ការអភិវឌ្ឍក្នុងតំបន់។ យើងគួរគាំពារដល់ឋានៈស្នួលនៃអាស៊ាន ប្រកាន់ខ្ជាប់នូវវិធីសាស្ត្រអាស៊ានមកជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបនបំបាត់ការរំខានពីខាងក្រៅដោះស្រាយបញ្ហាក្តៅៗដោយសមហេតុផល ដើម្បីធានាឱ្យកិច្ចប្រជុំថ្នាក់ដឹកនាំទ្វីបអាស៊ីលើកនេះទទួលបានជោគជ័យដោយគាប់ប្រសើរ និងកិច្ចសហប្រតិបត្តិការទ្វីបអាស៊ីទទួលបានលទ្ធផលវិជ្ជមាន


ជាការឆ្លើយតប លោកSaleumxayបាថ្លែងថា ភាគីឡាវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយនិងគាំទ្រយ៉ាងមាំមួនដល់គោលជំហររបស់ភាគីចិនក្នុងបញ្ហាពាក់ព័ន្ធនឹងហុងកុងនិងXinjiangជាដើម។ក្នុងនាមជាប្រធានតាមវេននៃអាស៊ាន ប្រទេសឡាវនឹងធ្វើការប្រាស្រ័យទាក់ទងនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីចិន ដើម្បីពួតដៃជាមួយគ្នាជំរុញដំណើរការសហការនៃអាស៊ីខាងកើត៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស