ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមការងារអំពីធុរកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងអាមេរិករៀបចំកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្ត្រីលើកទី១
2024-04-05 15:48:05cri
Share with:

តបតាមការអញ្ជើញរបស់ភាគីអាមេរិក លោកWang Shouwenតំណាងការចរចាផ្នែកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មចិននិងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានបំពេញទស្សនកិច្ចនៅអាមេរិកពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមេសា រួមជាមួយលោកស្រី Marisa Lagoអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ដើម្បីធ្វើជាសហធិបតីក្នុងកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្ត្រីលើកទី១នៃក្រុមការងារអំពីធុរកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិន។ដោយផ្តោតលើការអនុវត្តគំនិតឯកភាពដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋនៃប្រទេសទាំង២នៅក្នុងកិច្ចប្រជុំនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនិងកិច្ចសន្ទនាតាមទូរស័ព្ទនាពេលចុងក្រោយនេះ ភាគីទាំង២បានប្រាស្រ័យទាក់ទងដោយសត្យានុម័ត វិចារណញាណ វិជ្ជាជីវៈនិងប្រាកដប្រជាស្តីពីបញ្ហាគោលនយោបាយធុរកិច្ចនិងពាណិជ្ជកម្មដែលយកចិត្តទុកដាក់ដោយរៀងៗខ្លួន និងបញ្ហាពាណិជ្ជកម្មជាក់ស្តែងដែលលើកឡើងដោយមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនៃប្រទេសទាំង២។

លោកWang Shouwenបានផ្តោតសំខាន់ទៅលើការដែលសហរដ្ឋអាមេរិកដាក់ពន្ធផ្នែកទី301 ធ្វើជ្រុលហួសខាងគំនិតសន្តិសុខរដ្ឋ និងទង្វើអយុត្តិធម៌សម្រាប់សហគ្រាសចិនជាដើម។ភាគីទាំងពីរបានឯកភាពថា រួមគ្នាគាំទ្រសកម្មភាពជំរុញវិនិយោគនិងពាណិជ្ជកម្ម ដែលរៀបចំដោយភាគីទាំង២ដូចជាពិព័រណ៍នាំចូលចិនអន្តរជាតិជាដើម បង្កើនការពិគ្រោះពិភាក្សាលើបញ្ហាស្តង់ដារជាក់ស្តែងដែលយកចិត្តទុកដាក់ដោយមជ្ឈដ្ឋានឧស្សាហកម្ម។លោកស្រីLargoនឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅឆមាសទី២ឆ្នាំ២០២៤ និងរួមជាមួយភាគីចិនធ្វើជាសហធិបតីក្នុងកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្ត្រីលើកទី២នៃក្រុមការងារធុរកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស