ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping ផ្ញើសារអបអរសាទជូនចំពោះលោកស្រីMyriam Spiteri Debono ប្រធានាធិបតីថ្មីនៃប្រទេសម៉ាល់តា
2024-04-05 17:06:19cri
Share with:

ថ្ងៃទី៤ខែមេសាឆ្នាំ២០២៤ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារអបអរសាទជូនចំពោះលោកស្រី Myriam Spiteri Debono ដើម្បីជូនពរលោកស្រីត្រូវតែងតាំងជាប្រធានាធិបតីសាធារណរដ្ឋម៉ាល់តា។


លោកបានថ្លែងថា តាំងពីប្រទេសចិននិងម៉ាល់តាចងចំណងការទូតក្នុងរយៈពេល៥២ឆ្នាំមក ប្រទេសយើងទាំងពីរបានគោរពគ្នាទៅវិញទៅមកនិងរាប់អានគ្នាដោយមានសមភាព គាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងបញ្ហាសំខាន់ដែលយកចិត្តទុកដាក់រួមគ្នា សេច្ចកិច្ចនិពាណិជ្ជកម្ម បណ្តាក់ទុវិនិយោគ វប្បធម៌និងអប់រំ វេជ្ជសាស្ត្រនិងសុខភិបាលសុទ្ធតែទទួលបានសមិទ្ធផលជាច្រើនសន្ធឹក។ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងម៉ាល់តា រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកស្រី ដើម្បីបន្តវេននូវចំណងមិត្តភាពប្រពៃណី ធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ ក៏ដូចជាជំរុញទំនាក់ទំនងចិននិងម៉ាល់តាទទួលបានការវិវឌ្ឍរីកចម្រើនថ្មីដោយឥតឈប់ឈរនិងផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនចំពោះប្រជាជននៃប្រទេសទាំងពីរចិននិងម៉ាល់តា៕

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស