ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានពិភពលោក
2024-04-05 15:32:12cri
Share with:

--លោក Xi Jinping ផ្ញើសារអបអរសាទរទៅកាន់លោកស្រី Debono ប្រធានាធិបតីថ្មីរបស់ប្រទេម៉ាល់តា ។

--ពិធីសែនអធិរាជ Xuanyuan ក្នុងឱកាសបុណ្យឆេងម៉ែងត្រូវបានបើកឡើងនៅខេត្ត Shaanxi ។

--លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម រដ្ឋមន្ត្រីការបរទេសឡាវនិងរដ្ឋមន្ត្រីការបរទេសទីម័រខាងកើត ។

--ក្រុមការងារពាណិជ្ជកម្មចិន-អាមេរិកបើកកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្ត្រីលើកដំបូង ។ 

--ប្រធានមូលនិធិ Kuhn នៅសហរដ្ឋអាមេរិកថ្លែងថា ទំនាក់ទំនងរវាងអាមេរិកនិងចិនដែលមានស្ថិរភាពមានអត្ថប្រយោជន៍ដល់ពិភពលោក កំណើនសេដ្ឋកិច្ចរបស់ចិនផ្តល់អត្ថប្រយោជន៍ដល់ពិភពលោក ។

--តបតាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Wang Dinh Hue ប្រធានរដ្ឋសភាវៀតណាម នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមេសា ។

--កងកម្លាំងសន្តិសុខអ៊ីរ៉ង់បានបាញ់សម្លាប់ភេរវករ ១៨ នាក់ ។

--មន្ត្រីហាម៉ាស់និយាយថា កិច្ចចរចាស្តីពីការឈប់បាញ់នៅហ្កាហ្សាមិនមានការរីកចម្រើនទេ ។

--ប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែលនិយាយថា រដ្ឋាភិបាលអាមេរិកបន្តផ្តល់គ្រាប់រំសេវដល់អ៊ីស្រាអែល ។

អ្នកបកប្រែ:王幸
ប្លុកពិសេស