ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីសែនព្រេនឧទ្ទិសដល់អធិរាជ Xuanyuan Huangdi ក្នុងឱកាសបុណ្យឆេងម៉េងបានប្រារព្ធឡើងនៅខេត្ត Shaanxi ប្រទសចិន
2024-04-05 16:38:09cri
Share with:

     ថ្ងៃទី ៤ ខែមេសា  ពិធីសែនព្រេនឧទ្ទិសដល់អធិរាជ Xuanyuan Huangdi ក្នុងឱកាសបុណ្យឆេងម៉េងឆ្នាំ ២០២៤ បានប្រារព្ធឡើងនៅស្រុកHuangling ក្រុងYan’an ខេត្ត Shaanxi ប្រទសចិន។

      ពិធីធ្វើឡើងក្រោមប្រធានបទ"កសាងឱ្យរឹងមាំនូវមនសិការសហគមន៍រួមវាសនារបស់ប្រជាជាតិចិន ខិតខំប្រឹងប្រែងក្នុងដំណើរថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិន" ដែលមានរបៀបវារៈ ៩ ផ្នែក។ ជនរួមជាតិត្រើយទាំងសងខាង ជនរួមជាតិហុងកុងនិងម៉ាកាវ និងតំណាងអាណិកជនចិននៅបរទេសសរុបចំនួនជាង ៤០០ នាក់បានចូលរួមក្នុងសកម្មភាពលើកនេះ។ លោក Song Tao នាយកការិយាល័យកិច្ចការតៃវ៉ាន់នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងលោក Ma Yingjiu អតីតប្រធានបក្សគួមិញតាងចិនជាដើមបានដាក់ថ្វាយកម្រងផ្កា។

      អធិរាជ Xuanyuan Huangdiជាបុព្វការីជនដំបូងរបស់ប្រជាជាតិចិន តាំងពីរាជរង្សHanប្រជាជនចិនក៏បានចាប់ផ្តើមសែនព្រេនឧទ្ទិសដល់អធិរាជ Xuanyuan Huangdi។ តាំងពីទស្សវត្សរ៍ ទី  ១៩៨០មក ពិធីសែនព្រេនអធិរាជ Xuanyuan Huangdi ក្នុងឱកាសបុណ្យឆេងម៉េងបានក្លាយទៅជាសកម្មភាពសំខាន់សម្រាប់តភ្ជាប់ចំណងមនោសញ្ចតនារវាងកុលបុត្រកុលធីតាក្នុងនិងក្រៅប្រទេសចិន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស