ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហាម៉ាស៖ ការចរចាដើម្បីឈប់បាញ់គ្នាក្នុងហ្កាហ្សាមិនទាន់មានដំណើរការ  លោក Biden៖ គោលនយោបាយពាក់ព័ន្ធនឹងតំបន់ហ្កាហ្សារបស់អាមេរិកផ្អែកលើវិធានការរបស់អីស្រាអែលចំពោះជនស៊ីវិល
2024-04-05 16:42:17cri
Share with:

        ថ្ងៃទី៤ ខែមេសា លោក Joseph Biden ប្រធានាធិបតីអាមេរិកបានសន្ទនាតាមទូរស័ព្ទជាមួយលោក Benjamin Netanyahu  នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដោយបានលើកឡើងថា  គោលនយោបាយពាក់ព័ន្ធនឹងបញ្ហាហ្កាហ្សារបស់អាមេរិកសម្រេចដោយការវាយតម្លៃនៃអាមេរិកចំពោះវិធានការរបស់អ៊ីស្រាអែលចំពោះជនស៊ីវិល។ នេះជាការសន្ទនាលើកទី១រវាង Biden និងលោក Netanyahu  ក្រោយពីថ្ងៃទី ១ ខែមេសា ដែលកងទ័ពអ៊ីស្រាអែលបានវាយតាមអាកាសចំពោះភាគកណ្តាលតំបន់ហ្កាហ្សា ដែលបានបណ្តាលឱ្យបុគ្គលិកការងារចំនួន៧ នាក់នៃអង្គការសប្បុរសធម៌អន្តជាតិឈ្មោះថា “ផ្ទះបាយកណ្តាលពិភពលោក” បានស្លាប់បាត់បង់ជីវិត។

       ក្រៅពីនេះ តាមស្ថិតិដែលប្រកាសដោយស្ថាប័នសុខាភិបាលនៅតំបន់ហ្កាហ្សាប៉ាឡេស្ទីននៅថ្ងៃទី៤ ខែមេសាបានឱ្យដឹងថា  ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលចំពោះតំបន់ហ្កាហ្សាបានបណ្តាលឱ្យមនុសុ្ស ៦២ នាក់ស្លាប់និង៩១នាក់រងរបួស។ ខណៈមន្ត្រីជាន់ខ្ពស់នៃចលចនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានចេញសេចក្តីប្រកាសនៅថ្ងៃដដែលថា   ការចរចាដើម្បីឈប់បាញ់គ្នាក្នុងហ្កាហ្សាគិតត្រឹមពេលនេះមិនទាន់មានដំណើរកាណាមួយនោះទេ៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស