ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយលោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម
2024-04-05 16:41:01cri
Share with:

    ថ្ងៃទី ៤ ខែមេសា  លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាមនៅភូមិភាគស្វយ័តក្វាំងស៊ី។

      ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ភាគីទាំងពីរចិននិងវៀតណាមគួររួមគ្នាគាំពារសច្ចយុត្តិធម៌អន្តរជាតិ អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ។ គ្រង់គ្រងការខ្វែងគំនិតគ្នាដោយសមរម្យ ពន្លឿនការជំរុញកិច្ចសហប្រតិបត្តិការលើសមុទ្រនិងការពិគ្រោះពិភាក្សាអំពី”ក្រមប្រត្តិបត្តិសមុទ្រចិនខាងត្បូង” ដោះស្រាយជម្លោះតាមរយៈកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ។ ត្រូវប្រុងប្រយ័ត្នចំពោះបដិបក្ខគ្នាជាក្រុមក្នុងតំបន់ និងបង្កើត"រង្វង់តូច"គ្រប់ប្រភេទ ដែលបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

      ជាការឆ្លើយតប លោក Bui Thanh Son បានថ្លែងថា ភាគីវៀតណាមប្រកាន់ខ្ជាប់គោលនយោបាយប្រទេសចិនតែមួយ គាំទ្រយ៉ាងមុតមាំចំពោះជំហររបស់ចិនលើបញ្ហាតៃវ៉ាន់ ស៊ីនជាំងនិង Xizang ហើយប្រឆាំងចំពោះការដែលយកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យធ្វើជាលេស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទសដទៃ។ រៀតណាមរីករាយរួមសហការជាមួយចិនក្នុងការជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើសមុទ្រនិងការពិគ្រោះពិភាក្សាអំពី”ក្រមប្រត្តិបត្តិសមុទ្រចិនខាងត្បូង” ដើម្បីគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង៕


អ្នកបកប្រែ:王昭君
ប្លុកពិសេស