ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងថៃនឹងសហការក្នុងបេសកកម្មរុករកភពព្រះច័ន្ទ
2024-04-05 17:08:31cri
Share with:


       ថ្ងៃទី ៥ ខែមេសា នៅទីក្រុងប៉េកាំង  រដ្ឋបាលអវកាសជាតិចិននិងក្រសួងអប់រំកម្រិតឧត្តមសិក្សា ការស្រាវជ្រាវបច្ចេកវិទ្យានិងនវានុវត្តន៍ប្រទេសថៃបានរួមគ្នាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការរុករកនិងប្រើប្រាស់ដោយសន្តិវិធីនូវouterspace  និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការស្ថានីយសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនៅភពព្រះច័ន្ទអន្តរជាតិ។  សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ម៉ូនីទ័រអាកាសធាតុដែលស្រាវជ្រាវនិងផលិតដោយប្រទេសថៃបានត្រូវជ្រើសរើសជាឧបករណ៍ដឹកជញ្ជូនតាមរយៈយានអវកាសស៊េរី Chang`e-7   នៅពេលអនាគត ភាគីទាំងពីរចិននិងថៃនឹងសហការគ្នាក្នុងបេសកកម្មរុករកភពព្រះច័ន្ទបន្តទៀត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស