ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញផ្នែកច្បាប់អង់គ្លេសនិពន្ធសៀវភៅអស់រយៈពេលជាង១០ឆ្នាំបញ្ជាក់ថា៖ ​អធិបតេយ្យភាពបណ្តាកោះលើសមុទ្រចិនខាងត្បូងគឹជារបស់ប្រទេសចិន
2024-04-04 17:00:38cri
Share with:

ពេលថ្មីៗកន្លងទៅនេះ លោក Anthony Carty អ្នកនិពន្ធនៃសៀវភៅ«ប្រវត្តិសាស្ត្រនិងអធិបតេយ្យភាពនៃសមុទ្រចិនខាងត្បូង»និងជាអ្នកជំនាញផ្នែកច្បាប់អន្តរជាតិអង់គ្លេសបានថ្លែងថា  តាំងពីបុរាណកាលមក បណ្តាកោះលើសមុទ្រចិនខាងត្បូងគឺជាចំណែកមួយដែលមិនអាចបំបែកបាននៃទឹកដីប្រទេសចិន ប្រទេសចិនមានអធិបតេយ្យភាពលើបណ្តាកោះលើសមុទ្រចិនខាងត្បូង ដោយមានភស្តុតាងប្រវត្តិសាស្ត្រនិងច្បាប់ដ៏ពេញលេញ។


ក្នុងសិក្ខាសាលាផ្នែកអប់រំមួយដែលរៀបចំនៅទីក្រុងប៉េកាំងនាពេលថ្មីៗនេះ លោកAnthony Cartyបានចែករំលែកនូវដំណើរការសរសេរសៀវភៅមួយក្បាលក្រោមចំណងជើងថា«ប្រវត្តិសាស្ត្រនិងអធិបតេយ្យភាពនៃសមុទ្រចិនខាងត្បូង»។ឆ្លងកាត់រយៈពេលជាង១០ឆ្នាំ លោកបានអានឯកសារថ្នាក់ជាតិរបស់ប្រទេសបារាំង អង់គ្លេសនិងអាមេរិកដែលស្តីពីកម្មសិទ្ធិនៃបណ្តាកោះលើសមុទ្រចិនខាងត្បូងតាំងពីចុងសតវត្ស១៩មក និងបានសិក្សាស្រាវជ្រាវនៅទីកន្លែងជាក់ស្តែង បានសរសេរយ៉ាងក្បោះក្បាយចំពោះប្រវត្តិសាស្ត្រដំណើរការវិវឌ្ឍនិងសភាពការណ៍កម្មសិទ្ធរបស់បណ្តាកោះលើសមុទ្រចិនខាងត្បូង និងវិភាគយ៉ាងច្បាស់ចំពោះបញ្ហាអធិបតេយ្យភាពរបស់បណ្តាកោះលើសមុទ្រចិនខាងត្បូង ហេតុនេះទើបបញ្ជាក់ថា អធិបតេយ្យភាពនៃបណ្តាកោះលើសមុទ្រចិនខាងត្បូងជារបស់ប្រទេសចិន ដោយបានផ្តល់ឯកសារប្រវត្តិសាស្ត្រដ៏សំខាន់ និងភស្តុតាងផ្នែកច្បាប់អន្តរជាតិសម្រាប់សិក្សាស្រាវជ្រាវលើអធិបតេយ្យភាពនៃបណ្តាកោះលើសមុទ្រចិនខាងត្បូង៕



អ្នកបកប្រែ:张艳萍
ប្លុកពិសេស