ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយរដ្ឋាភិបាលប្រទេសពាក់ព័ន្ធចាត់វិធានការ ដើម្បីធានាការអភិវឌ្ឍរបស់កុមារ
2024-04-04 16:16:06cri
Share with:

      លោក Geng Shuang  តំណាងរងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអំពាវនាវនៅថ្ងៃទី ៣ ខែមេសាថា សហគមន៍អន្តរជាតិត្រូវជួយរដ្ឋាភិបាលនៃប្រទេសជាប់ពាក់ព័ន្ធចាត់វិធានការប្រកបដោយប្រសិទ្ធភាព  ដើម្បីលុបបំបាត់ការអត់ឃ្លាន ភាពក្រីក្រ ផ្តល់សេវាអប់រំនិងសេវាវេជ្ជសាស្ត្រជាទូទៅ និងធានាការអភិវឌ្ឍរបស់កុមារ។

      លោកបានថ្លែងក្នុងកិច្ចប្រជុំបើកទូលាយស្តីពីកុមារនិងការប៉ះទង្គិចដោយប្រដាប់អាវុធនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា   បច្ចុប្បន្ននៅទូទាំងពិភពលោកមានកុមារចំនួន១៥០ លាននាក់ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។ ភាគីចិនសង្ឈឹមថាសហគមន៍អន្តរជាតិនិងក្រុមប្រឹក្សាអ.ស.ប.ចាត់សកម្មភាពជាក់ស្តែង ដើម្បីឱ្យកុមារទាំងអស់នៅក្នុងការប៉ះទង្គិចទទួលបានការគាំពារដ៏ច្រើនបំផុត។ នៅខែកញ្ញាខាងមុខនេះ អង្គការសហប្រជាជាតិនឹងធ្វើការប្រជុំកំពូលស្តីពីអនាគត ។ សហគមន៍អន្តរជាតិត្រូវចាត់ទុកឱកាសនេះ  ដើម្បីចាត់វិធានការកាន់តែជាក់លាក់ ដើម្បីផ្តល់ផលប្រយោជន៍ដល់ជំនាន់ក្រោយ ជួយពួកគេសម្រេចការអភិវឌ្ឍរួម ទទួលបានសន្តិភាពរួម បង្កើតអនាគតរួម៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស