ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីសភាពការណ៍ពាក់ព័ន្ធដែលប្រមុខរដ្ឋចិននិងអាមេរិកពិភាក្សាតាមទូរស័ព្ទ
2024-04-04 15:39:03cri
Share with:

     ថ្ងៃទី ៣ ខែមេសា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធស្ដីពីប្រមុខរដ្ឋចិននិងអាមេរិកពិភាក្សាតាមទូរស័ព្ទដោយលើកឡើងថា ក្នុងការនិយាយទូរស័ព្ទលើកនេះ ភាគីចិនបានគូសបញ្ជាក់ចំពោះភាគីអាមេរិកថា ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha និងលំហសមុទ្រជុំវិញ ដែលអធិបតេយ្យភាពនេះគ្របដណ្តប់លើកោះ ថ្មប៉ប្រះទឹក ឆ្នេរសមុទ្រនិងខ្សាច់ ក្នុងនោះរូបរួមទាំងថ្មប៉ប្រះទឹក Renai ផងដែរ។ ប្រភពនៃបញ្ហាថ្មប៉ប្រះទឹក Renai គឺភាគីហ្វីលីពីនក្បត់ពាក្យសន្យាជាច្រើនដង ប៉ុនប៉ុងកាន់កាប់ដោយខុសច្បាប់ចំពោះថ្មប៉ប្រះទឹក Renai។ អាមេរិកមិនមែនជាសមីភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងឡើយ ហេតុនេះមិនគួរលូកដៃចូលបញ្ហារវាងចិននិងហ្វីលីពីននោះទេ។

      ភាគីចិនបានលើកឡើងយ៉ាងច្បាស់លាស់ថា កិច្ចការហុងកុងជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ។ ការតាក់តែងមាត្រាទី ២៣ នៃច្បាប់មូលដ្ឋានហុងកុង ជាទំនួលខុសត្រូវខាងរដ្ឋធម្មនុញ្ញរបស់តំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីគាំពារសន្តិសុខជាតិ។ អាមេរិកគួរគោរពអធិបតេយ្យភាពរបស់ចិននិងការគ្រប់គ្រង តាម ច្បាប់របស់ហុងកុង ដោយមិនអាចរំខាន រឹតតែមិនអាចលូកដៃចូល។ បញ្ហាស៊ីនជាំង និងបញ្ហា Xizang សុទ្ធសឹងជាកិច្ចការផ្ទៃក្នុងរបស់ចិន ភាគីចិនប្រឆាំងយ៉ាងដាច់ ខាតចំពោះការដែលយកសិទ្ធិមនុស្សធ្វើជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស