ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានពិភពលោក
2024-04-04 14:48:40cri
Share with:

មេដឹកនាំបក្សនិងរដ្ឋចិនបានចូលរួមសកម្មភាពដាំដើមឈើដោយស្ម័គ្រចិត្តនៅក្នុងរដ្ឋធានីប៉េកាំង។

ថ្ងៃទី៤ខែមេសាត្រូវជាថ្ងៃបុណ្យឆេងម៉េង គ្រប់កន្លែងក្នុងប្រទេសចិនធ្វើសកម្មភាពរំលឹកនិងគោរពវិញ្ញាណក្ខន្ធវីរជនជាតិដែលបានពលីជីវិត។

អ្នកនាំពាក្យក្រសួងការបរទេសចិនណែនាំបន្ថែមពីខ្លឹមសារនៃការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំចិននិងអាមេរិក។

បញ្ញវន្តផ្នែកច្បាប់អង់គ្លេសនិពន្ធសៀវភៅបញ្ជាក់ថា អធិបតេយ្យភាពទឹកដីនៃបណ្តាប្រជុំកោះនៅសមុទ្រចិនខាងត្បូងជាទឹកដីចិន។

របាយការណ៍នៃធនាគារគំនិតសិង្ហបុរីបានបង្ហាញថា ចិនត្រូវសម្គាល់ជាប្រទេសមានឥទ្ធិពលក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រធានាធិបតីអ៊ីរ៉ង់ថ្កោលទោសបស្ចឹមប្រទេសដែលផ្តល់ការគាំទ្រចំពោះអ៊ីស្រាអែល។

តំបន់ភាគអាគ្នេយ៍អ៊ីរ៉ង់បានរងការវាយប្រហារភេរវកម្ម ដែលធ្វើឱ្យបុគ្គលិកសន្តិសុខយ៉ាងហោច ៣ នាក់ស្លាប់បាត់បង់ជីវិត។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើកិច្ចប្រជុំបើកទូលាយស្តីពីកុមារនិងការប៉ះទង្គិចដោយប្រដាប់អាវុធ  ភាគីចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយរដ្ឋាភិបាលប្រទេសពាក់ព័ន្ធចាត់វិធានការ ដើម្បីធានាការអភិវឌ្ឍដោយគ្រប់ជ្រោងជ្រុយរបស់កុមារ។

រុស្ស៊ីស្នើសុំប្រទេសមួយចំនួនគាំទ្រការស៊ើបអង្កេតចំពោះករណីបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream  ។

គិតត្រឹមពេលនេះ  រញ្ជួយដីកម្រិត ៧,៣រ៉ិចទ័រនៅក្រុងHualian តៃវ៉ាន់ចិនបានបណ្តាលឱ្យមនុស្ស ៩ នាក់ស្លាប់បាត់បង់ជីវិត និងលើសពី១ ពាន់នាក់រងរបួស។

អ្នកបកប្រែ:邓倩
ប្លុកពិសេស