ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ភាគីចិនមានការភ្ញាក់ផ្អើលខ្លាំងនិងថ្កោលទោសចំពោះករណីដែលបុគ្គលិកជួយសង្គ្រោះអន្តរជាតិនៅតំបន់ហ្កាហ្សាបានរងការវាយប្រហារ
2024-04-03 11:06:39cri
Share with:

        ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី ២ ខែមេសា  មានអ្នកសារព័ត៌មានបានសួរថា ៖ នៅថ្ងៃទី ១ ខែមេសា បុគ្គលិកមកពីអង្គការជួយសង្គ្រោះរបស់អាមេរិកបានក្លាយជាគោលដៅនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនិងបានស្លាប់បាត់បង់ជីវិតដោយសារការវាយប្រហារ ។ អ៊ីស្រាអែលមិនអើពើពីការព្រមាននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងតុលាការអន្តរជាតិ បន្តសកម្មភាពដែលអាចនឹងក្លាយជាឧក្រិដ្ឋកម្មសង្គ្រាមក្នុងតំបន់ហ្កាហ្សា។ តើភាគីចិនវាយតម្លៃយ៉ាងណាចំពោះសភាពការណ៍នៅហ្កាហ្សានាពេលថ្មីៗកន្លងទៅនេះ?

       លោក Wang Wenbin  អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយថា  ភាគីចិនប្រឆាំងនឹងរាល់ទង្វើដែលកាប់សម្លាប់ជនស៊ីវិល បំផ្លាញសំណង់និងបរិក្ខារស៊ីវិលនិងល្មើសនឹងច្បាប់អន្តរជាតិ  ភាគីចិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងថ្កោលទោសចំពោះករណីដែលបុគ្គលិកជួយសង្គ្រោះអន្តរជាតិនៅតំបន់ហ្កាហ្សាបានរងការវាយប្រហារ ហើយសូមចូលរួមរំលែកទុក្ខចំពោះអ្នករងគ្រោះស្លាប់។ភាគីចិនដាស់តឿនឱ្យអ៊ីស្រាអែលឈប់បាញ់គ្នាភ្លាម ហើយខិតខំពេញទំហឹងដើម្បីចៀសវាងកុំបង្កឱ្យជនស៊ីវិលរងរបួសនិងស្លាប់បាត់បង់ជីវិត បង្កាកុំឱ្យតំបន់ហ្កាហ្សាលេចចេញគ្រោះមហន្តរាយខាងមនុស្សធម៌កាន់តែធ្ងន់ធ្ងរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស