ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គ្រោះរញ្ជួយដីកម្រិត ៧,៣ រិចទ័របានកើតឡើងនៅលំហសមុទ្រនៃស្រុក Hualian កោះតៃវ៉ាន់ ក្រសួងធនធានធម្មជាតិចិនចេញការព្រមានពណ៌ទឹកក្រូចលកយក្សស៊ូណាមិ
2024-04-03 15:12:27cri
Share with:

បណ្តាញគ្រោះរញ្ជួយដីចិនបានកំណត់ជាផ្លូវការថា ការរញ្ជួយដីដែលបានកើតឡើងនៅក្នុងលំហសមុទ្រស្រុក Hualian កោះតៃវ៉ាន់នៅវេលាម៉ោង ៧ និង៥៨ នាទី ថ្ងៃទី ៣ ខែមេសា មានកម្រិត រិចទ័រជាមួយនឹងជម្រៅប្រសព្វ ១២ គីឡូម៉ែត្រ ។

នៅថ្ងៃទី ៣ ខែមេសា ការរញ្ជួយដីដ៏ខ្លាំងបានកើតឡើងនៅតៃវ៉ាន់ ។ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា ភាគីពាក់ព័ន្ធនៅតំបន់មហាដីគោកចិនបានយកចិត្តទុកដាក់ខ្ពស់និងសូមសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះជនរួមជាតិតៃវ៉ាន់ដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនេះ យើងនឹងតាមដានស្ថានភាពគ្រោះមហន្តរាយ ព្រមទាំងផ្តល់ជំនួយសង្គ្រោះ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស