ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបអំពីករណីដែលអាមេរិកបានចេញផ្សាយ«របាយការណ៍ស្តីពីការវាយតម្លៃចំពោះរបាំងពាណិជ្ជកម្មបរទេសឆ្នាំ២០២៤»
2024-04-03 10:43:28cri
Share with:

       ទាក់ទិននឹងការដែលពេលថ្មីៗនេះ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានចេញផ្សាយ «របាយការណ៍ស្តីពីការវាយតម្លៃចំពោះរបាំងពាណិជ្ជកម្មបរទេសឆ្នាំ២០២៤»  ដែលបានចាត់ទុកចិនជាប្រទេសទី១ ដែលត្រូវយកចិត្តទុកដាក់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបនៅថ្ងៃទី ២ ខែមេសាថា  ភាគីចិនបានចាប់អារម្មណ៍ចំពោះករណីនេះហើយ ។ភាគីចិនសម្គាល់ថា  តើគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសនានាបានបង្កើតជារបាំងឬអត់ វាត្រូវវិនិច្ឆ័យតាមស្តង់ដាដែលថាតើបានល្មើសនឹងច្បាប់អង្គការពាណិជ្ជកម្មពិភពលោកឬទេ  ។ ក្នុងរបាយការណ៍របស់អាមេរិកមិនបានផ្តល់ភស្តុតាងណាមួយដែលបញ្ជាក់ថា គោលនយោបាយនិងសកម្មភាពពាក់ព័ន្ធរបស់ភាគីចិនបានល្មើសនឹងច្បាប់អង្គការពាណិជ្ជកម្មពិភពលោកនោះទេ     បែរជាចោទប្រកាន់យ៉ាងដាច់ម៉ាត់ថាចិនបានអនុវត្តគោលនយោបាយនិងសកម្មភាពដែលគេហៅថា “មិនគោរពច្បាប់ទីផ្សារ”  បានបង្កើតរបាំងតាមរយៈគោលនយោបាយផ្នែកកសិផលនិងទិន្នន័យជាដើម  ភាគីចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះករណីនេះ។

        អ្នកនាំពាក្យរូបនេះបានបន្តថា  ភាគីអាមេរិកគួរបញ្ឈប់ការចោទប្រកាន់មិនពិតចំពោះប្រទេសដទៃ គោរពយ៉ាងប្រាកដប្រជានូវច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីរួមគ្នាគាំពារសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិដែលស្មើភាពនិងយុត្តិធម៌៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស