ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកZhao Lejiផ្ញើសារលិខិតជូនពរចំពោះសម្តេច ហ៊ុន សែនប្រធានថ្មីនៃព្រឹទ្ធសភា កម្ពុជា
2024-04-03 23:34:32cri
Share with:

ថ្ងៃទី៣ ខែមេសា លោកZhaolejiប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិនបានផ្ញើសារលិខិតជូនពរចំពោះសម្តេចហ៊ុន សែន ដើម្បីអបអរសាទរលោកជាប់ឆ្នោតជាប្រធានថ្មីនៃព្រឹទ្ធសភាកម្ពុជា

នៅក្នុងលិខិតជូនពរ លោកZhao Lejiបានលើកឡើងថា ប្រទេសចិននិងកម្ពុជាជាប្រទេសជិតខាងនិងមិត្តដែកថែប។ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់លោកXi Jinpingប្រធានរដ្ឋចិននិងសម្តេចហ៊ុន សែន ការកសាងសហគមន៍រួមវាសនារវាងប្រទេសចិននិងកម្ពុជាបានទទួលសមិទ្ធផលជាច្រើន ហើយឈានចូលយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដាខ្ពស់។គណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិនរីករាយរួមជាមួយព្រឹទ្ធសភាកម្ពុជា បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ បម្រើការកសាងរបស់ប្រទេសខ្លួន ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារវាងប្រទេសចិននិងកម្ពុជាទទួលបានសមិទ្ធផលកាន់តែច្រើន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស