ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖សហគ្រាសបរទេសដែលវិនិយោគនៅចិន ធ្វើអាជីវកម្មនៅចិនប្រាកដជានឹងទទួលបានជោគជ័យនៅចិន
2024-04-03 15:01:18cri
Share with:

      នៅក្នុងសន្និសីទកាសែតជាប្រចាំនៅថ្ងៃទី ២ ខែមេសា មានអ្នកសារព័ត៌មានសួរថា ប៉ុន្មានថ្ងៃមុននេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបានចាប់អារម្មណ៍យ៉ាងទូលំទូលាយចំពោះករណីដែលសន្ទស្សន៍អ្នកគ្រប់គញរងការទិញ(PMI)ខាងឧស្សាហកម្មផលិតកម្ម និងសន្ទស្សន៍សកម្មភាពធុរកិច្ចមិនមែនឧស្សាហកម្មផលិតកម្មបានកើនឡើងក្នុងពេលដំណាលគ្នា ដោយសម្គាល់ថា ទិន្នន័យពាក់ព័ន្ធបង្ហាញថា សេដ្ឋកិច្ចចិនបានរកឃើញកម្លាំងចលករថ្មីសម្រាប់ជំរុញកំណើន។ តើក្រសួងការបរទេសចិនមានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ?

      លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា សន្ទស្សន៍ PMI ខាងឧស្សាហកម្មផលិតកម្ម សន្ទស្សន៍សកម្មភាពធុរកិច្ចមិនមែនឧស្សាហកម្មផលិតកម្ម និងសន្ទស្សន៍ PMI ចម្រុះរបស់ចិនទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសហគមន៍អន្តរជាតិ។ សន្ទស្សន៍ធំទាំងបីបានកើនឡើងក្នុងពេលដំណាលគ្នា ហើយសុទ្ធតែស្ថិតក្នុងចន្លោះកើនឡើង ដែលបានឆ្លុះបញ្ចាំងពីនិន្នាការងើបឡើងវិញនិងភាពល្អប្រសើរនៃការដំណើរការនៃសេដ្ឋកិច្ចចិន កម្លាំងចលករផ្ទៃក្នុងបន្តកើនឡើង ការរំពឹងទុករបស់សហគមន៍ត្រូវបានកែលម្អដោយឥតឈប់ឈរ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានវិវឌ្ឍរីកចម្រើនដោយរឹងមាំ។

      លោកបានបន្តទៀតថា ការចាប់ផ្តើមដ៏ល្អប្រសើរនៃសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះបានក្លាយទៅជាចំណុចលេចធ្លោក្នុងចំណោមសេដ្ឋកិច្ចសកលបច្ចុប្បន្ន។ ប្រទេសចិនបានបើកទូលាយកាន់តែខ្លាំងឡើងៗ ទីផ្សារដ៏ធំទូលាយរបស់ប្រទេសចិនបានក្លាយទៅជាកាលានុវត្តភាពធំសម្រាប់ពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ សហគ្រាសបរទេសដែលវិនិយោគនៅចិន ធ្វើអាជីវកម្មនៅចិនប្រាកដជានឹងទទួលបានជោគជ័យនៅចិន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស