ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Huningផ្ញើសារលិខិតជូនពរចំពោះសម្តេច ហ៊ុន សែនប្រធានថ្មីនៃព្រឹទ្ធសភា កម្ពុជា
2024-04-03 23:35:31cri
Share with:

ថ្ងៃទី៣ ខែមេសា លោកWang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានផ្ញើសារលិខិតជូនពរចំពោះសម្តេចហ៊ុន សែន ដើម្បីអបអរសាទរលោកជាប់ឆ្នោតជាប្រធានថ្មីនៃព្រឹទ្ធសភាកម្ពុជា។

នៅក្នុងលិខិតជូនពរ លោកWang Huningបានលើកឡើងថា មិត្តភាពរវាងប្រទេសចិននិងកម្ពុជាមានប្រវត្តិយូរអង្វែង សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានបន្តរក្សាទំនាក់ទំនងយ៉ាងស្អិតល្មួតក្នុងរយៈពេលយូរជាមួយព្រឹទ្ធសភាកម្ពុជា ហើយរួមចំណែកវិជ្ជមានដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងកម្ពុជា។សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនរីករាយរួមជាមួយភាគីកម្ពុជា អនុវត្តឱ្យបានល្អនូវគំនិតឯកភាពសំខាន់របស់លោកXi Jinpingប្រធានរដ្ឋចិននិងអ្នកដឹកនាំកម្ពុជា ធ្វើឱ្យការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដើម្បីរួមចំណែកជាកម្លាំងដល់ការកសាងសហគមន៍រួមវាសនារវាងប្រទេសចិននិងកម្ពុជា៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស