ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLiQiangជួបសន្ទនាជាមួយលោកPrabowo Subiantoប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី
2024-04-03 14:54:29cri
Share with:

     ព្រឹកថ្ងៃទី២ ខែមេសា លោកLiQiangនាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយលោកPrabowo Subiantoប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ីនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។


លោកLiQiangបានលើកឡើងថា លោកបានជ្រើសរើសប្រទេសចិនជាគោលដៅនៃដំណើរទស្សនកិច្ចលើកដំបូងបន្ទាប់ពីបានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ីនេះបានបង្ហាញពីមិត្តភាពយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំង២។ភាគីចិនរីករាយរួមជាមូយឥណ្ឌូណេស៊ី បន្តរក្សាទំនុកចិត្តខ្ពស់ផ្នែកយុទ្ធសាស្ត្រទៅវិញទៅមក ធ្វើឱ្យកិច្ចសហប្រតិបត្តិការដែល
ផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យមានភាពកាន់តែស៊ីជម្រៅ ដើម្បីជំរុញភាពស៊ីជម្រៅនិងភាពប្រាកដប្រជាការកសាងសហគមន៍រួមវាសនារវាងប្រទេសចិននិងឥណ្ឌូណេស៊ី ទទួលបានសមិទ្ធផលឈ្នះ-ឈ្នះកាន់តែច្រើន ព្រមនិងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំង២។

ជាការឆ្លើយតប លោក Prabowo Subiantoបានលើកឡើងថា ដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំបន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ីគឺបានមកដល់ប្រទេសចិន ដើម្បីខិតខំប្រឹងប្រែងពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ និងជំរុញការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំង២។រដ្ឋាភិបាលថ្មីឥណ្ឌូណេស៊ីរីករាយរៀនសូត្រពីបទពិសោធរបស់ប្រទេសចិន រួមជាមួយភាគីចិនធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកាត់បន្ថយភាពក្រីក្រ ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចបៃតងកាន់តែមានភាពស៊ីជម្រៅ ក៏ដូចជាកសាងទំនាក់ទំនងទ្វេភាគីដែលកាន់តែស្អិតល្មួត ដើម្បីរួមចំណែកវិជ្ជមានចំពោះសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស