ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Biden ប្រធា នាធិបតីអាមេរិក
2024-04-03 14:53:37cri
Share with:

យប់ថ្ងៃទី២ខែមេសាឆ្នាំ២០២៤ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Biden ប្រធានាធិបតីអាមេរិកតាមការណាត់។ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយ៉ាងស្មោះត្រង់និងស៊ីជម្រៅអំពីទំនាក់ទំនងរវាងចិននិងអាមេរិកនិងបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់រួមគ្នា។


លោក Xi Jinping បានថ្លែងថា ទំនាក់ទំនងរវាងចិននិងអាមេរិកក្នុងឆ្នាំនេះគួរប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់មួយចំនួន ក្នុងនោះរួមមានទី១គឺប្រកាន់ខ្ជាប់នូវខ្សែបន្ទាត់ក្រហមដែលមិនប៉ះទង្គិចគ្នានិងមិនបដិបក្ខគ្នា សំដៅបង្កើនការរំពឹងទុកដ៏វិជ្ជមានដោយឥតឈប់ឈរចំពោះទំនាក់ទំនងរវាងចិននិងអាមេរិក។ទី២គឺមិនបង្ករឿង មិនរំលងបន្ទាត់ក្រហម ដើម្បីរក្សាស្ថិរភាពទូទៅនៃទំនាក់ទំនងរវាងចិននិងអាមេរិក។ទី៣គឺប្រើសកម្មភាពជាក់ស្តែងមកសម្រេចពាក្យសន្យារៀងៗខ្លួន ដើម្បីធ្វើឱ្យ«ចក្ខុវិស័យសាន់ហ្វ្រាន់ស៊ីស្កូ»ក្លាយទៅជាការពិត។ភាគីទាំងពីរគួរឆ្លងតាមវិធីសាស្ត្រដែលគោរពគ្នាទៅវិញទៅមក ដើម្បីបង្កើនកិច្ចសន្ទនាគ្រប់គ្រងការខ្វែងគំនិតដោយអាកប្បកិរិយាមធ្យ័ត ជំរុញកិច្ចសហប្រតិបត្តិការដោយឈរលើស្មារតីដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបង្កើនកិច្ចសម្របសម្រួលអន្តរជាតិដោយភាពទទួលខុសត្រូវ។


ជាការឆ្លើយតប លោក Biden បានថ្លែងថា កាអភិវឌ្ឍនៃទំនាក់ទំនងរវាងអាមេរិកនិងចិនបន្ទាប់ពីកិច្ចជំនួបនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូមកបានបង្ហាញថា ភាគីទាំងពីរអាចជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការ ព្រមជាមួយគ្នានេះ ក៏អាចគ្រប់គ្រងដោយការទទួលខុសត្រូវនូវការខ្វែងគំនិតគ្នាផងដែរ។ភាគីអាមេរិកគោរពនយោបាយចិនតែមួយ។រីករាយចាត់ចែងឱ្យលោកស្រីJanet L. Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងលោកAntony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីបង្កើនការផ្លាស់ប្តូរនិងកិច្ចសន្ទនាជាមួយភាគីចិន ជៀសវាងការវិនិច្ឆ័យដោយយល់ច្រឡំ ជំរុញកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសអាមេរិកនិងចិនវិវឌ្ឍចម្រើនដោយស្ថិរភាព ដើម្បីរួមគ្នាឆ្លើយតបនឹងការប្រឈមសកល៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស