ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាពធន់យ៉ាងខ្លាំងក្លានិងនិន្នាការល្អប្រសើរជាទូទៅ ជាការពិតជាក់ស្តែងរបស់សេដ្ឋកិច្ចចិន
2024-04-03 16:14:01cri
Share with:

    

      ព្រឹកថ្ងៃទី១៨ខែមីនា   ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មាន  អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃរដ្ឋបាលជាតិស្ថិតិចិនណែនាំថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤  គុណភាពនៃការអភិវឌ្ឍមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ហើយដំណើរការនៃសេដ្ឋកិច្ចចិនមានការចាប់ផ្តើមដោយរលូន ដែលបានបន្តនិន្នាការងើបឡើងវិញប្រកបដោយភាពល្អប្រសើរ ដំណើរការនៃសេដ្ឋកិច្ចចិនបានបង្ហាញពីការប្រែប្រួលយ៉ាងសកម្មជាច្រើន។

      ទីមួយ  សន្ទស្សន៍នៃតម្រូវការផ្នែកផលិតកម្មសំខាន់ៗបានកើនឡើងជាលំដាប់។ បើមើលពីខាងផលិតកម្ម   ផលិតកម្មឧស្សាហកម្មបានបង្កើនល្បឿន  ឧស្សហកម្មផលិតកម្មទំនិញប្រើប្រាស់និងបច្ចេកវិទ្យាខ្ពស់បានកើនឡើងវិញ  ហើយក្របខណ្ឌកំណើននៃឧស្សាហកម្មនិងមុខរបរត្រូវបានពង្រីក។ បើមើលពីខាងតម្រូវការ  ការលក់នៅទីផ្សារបន្តងើបឡើងវិញ  សក្ដានុពលប្រើប្រាស់របស់ទំនិញដែលបានធ្វើឱ្យប្រសើរឡើងត្រូវបានបញ្ចេញ  ហើយថ្ងៃឈប់សម្រាកបានជំរុញឱ្យការប្រើប្រាស់សេវាកម្មឡើងកម្តៅ។ បើមើលពីខាងវិនិយោគ  ការវិនិយោគលើវិស័យកម្មន្តសាលក្នុងរយៈពេល២ខែដំបូងឆ្នាំ២០២៤ បានកើនឡើង៩.៤ភាគរយដោយបង្កើនល្បឿន២.៩ភាគរយ។  ការវិនិយោគក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់និងការវិនិយោគក្នុងការកែលម្អបច្ចេកវិទ្យានៃផលិតកម្មបានកើនឡើង៩.៤ភាគរយនិង១៥.១ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣   ដែលបានរក្សាល្បឿនកំណើនដ៏លឿនគួរសម។

      ទីពីរ  ស្ថានភាពប្រកបការងារមានស្ថិរភាពជាទូទៅ  អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជីបានរក្សាស្ថិរភាព។  អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជីនៅខែមករា គឺ៥.២ភាគរយ   ហើយនៅខែកុម្ភៈ គឺ៥.៣ភាគរយ  ដែលបានធ្លាក់ចុះ០.៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។

      ទីបី  សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់របស់ប្រជាជនបានប្រែពីការធ្លាក់ចុះ០.៨ភាគរយកាលពីខែមុន ទៅជាការកើនឡើង០.៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។

      ទីបួន    កម្លាំងចលករថ្មីនិងឧត្តមភាពថ្មីត្រូវបានពូនដ្រំដោយឥតឈប់ឈរ  ហើយទម្រង់អាជីវកម្មថ្មីបន្តមានភាពសកម្ម។  ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ   ការលក់រាយទំនិញតាមអ៊ីនធឺណែធបានកើនឡើង១៤.៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣  និងកើនឡើង៦ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣ពេញមួយឆ្នាំ។   

      បើមើលពីសភាពការណ៍សន្ទស្សន៍ពីខែមករាដល់ខែកុម្ភៈ     តម្រូវការផ្នែកផលិតកម្មបានកើនឡើងជាលំដាប់   ហើយសូចនាករភាគច្រើនបានរក្សានិន្នាការកំណើនដ៏ល្អបង្គួរ។ស្ថានភាពប្រកបការងារមានស្ថិរភាពជាទូទៅ   ថ្លៃទំនិញប្រើប្រាស់មានលំនឹង និងងើបឡើងវិញ  ហើយដំណើរការនៃសេដ្ឋកិច្ចបានបន្តនិន្នាការងើបឡើងវិញនិងល្អប្រសើរឡើង   ដោយបានចាក់គ្រឹះដ៏ល្អសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនិងឆាប់រហ័សពេញមួយឆ្នាំ ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស