ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារលើស្ថានបេសកម្មការទូតរបស់អ៊ីរ៉ង់ប្រចាំនៅស៊ីរី
2024-04-03 16:25:26cri
Share with:

លោក Geng Shuang តំណាងរងនៃប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានថ្លែងកាលពីថ្ងៃទី ២ ខែមេសាថា  ស្ថានបេសកម្មការទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរីបានរងការវាយប្រហារតាមអាកាស ការវាយប្រហារនេះរំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិដែលជាការរំលោភលើអធិបតេយ្យភាពរបស់ស៊ីរីនិងអ៊ីរ៉ង់ ហើយក៏ជារឿងដ៏អាក្រក់បំផុតក្នុងធម្មជាតិ ហើយប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះរឿងនេះ ។

លោក Geng Shuang បានថ្លែងនៅក្នុងកិច្ចប្រជុំបើកចំហជាបន្ទាន់ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសន្តិសុខស្តីពីករណីស្ថានបេសកកម្មការទូតរបស់អ៊ីរ៉ង់រងការវាយប្រហារនៅក្នុងប្រទេសស៊ីរីនៅថ្ងៃដដែលនោះថា កាលពី ២៥ ឆ្នាំមុន ស្ថានទូតចិនប្រចាំនៅប្រទេសយូហ្គោស្លាវីបានវាយប្រហារតាមអាកាសដោយអង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក បណ្តាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតនិងរងរបួស ហើយអគារស្ថានទូតច្រូវបំផ្លាញ ។ ប្រទេសចិនសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់រដ្ឋាភិបាលនិងប្រជាជនអ៊ីរ៉ង់ដែលមានទុក្ខដូចគ្នា ហើយសម្តែងការអាណិតអាសូរនិងសួរសុខទុក្ខយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនអ៊ីរ៉ង់ ។

លោក Geng Shuang បានគូសបញ្ជាក់ថា ប្រទេសចិនបានកត់សម្គាល់ឃើញថា ប្រទេសអារ៉ាប់រួមមានអ៊ីរ៉ង់និងស៊ីរីជាដើម និបានធ្វើការតវ៉ានិងថ្កោលទោសយ៉ាងម៉ឺងមាត់អ៊ីស្រាអែល ហើយសង្ឃឹមថា ភាគីអ៊ីស្រាអែលនឹងឆ្លើយតបចំពោះបញ្ហានេះ ។ ប្រទេសចិនសូមអំពាវនាវឱ្យគ្រប់ភាគី ជាពិសេសប្រទេសដែលមានឥទ្ធិពលសំខាន់លើអ៊ីស្រាអែលដើរតួនាទីមានលក្ខណៈស្ថាបនានិងធ្វើកិច្ចខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីជំរុញបទឈប់បាញ់ជាបន្ទាន់និងស្ដារសន្តិភាពនិងស្ថិរភាពនៅតំបន់ហ្កាហ្សាឡើងវិញ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស