ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពេលចូលរួមក្នុងសកម្មភាពដាំដើមឈើដោយស្ម័គ្រចិត្តនៅក្នុងរដ្ឋធានីប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនគូសបញ្ជាក់ថា ប្រជាជនទាំងអស់គួរដាំដើមឈើដើម្បីបង្កេីនពណ៌បៃតង និងរួមគ្នាកសាងប្រទេសចិនដ៏ស្រស់ស្អាត
2024-04-03 22:10:36cri
Share with:

      ពេលចូលរួមក្នុងសកម្មភាពដាំដើមឈើដោយស្ម័គ្រចិត្តនៅក្នុងរដ្ឋធានីប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនគូសបញ្ជាក់ថា ប្រជាជនទាំងអស់គួរដាំដើមឈើដើម្បីបង្កេីនពណ៌បៃតង និងរួមគ្នាកសាងប្រទេសចិនដ៏ស្រស់ស្អាត

នៅពេលចូលរួមក្នុងសកម្មភាពដាំដើមឈើដោយស្ម័គ្រចិត្តនៅរដ្ឋធានីប៉េកាំងនាព្រឹកថ្ងៃទី ៣ ខែមេសា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុនីស្តចិន ប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់ថា  មុននិងក្រោយពិធីបុណ្យឆេងមេង ទឹកដីនៃប្រទេសចិនគឺពោរពេញទៅដោយភាពរស់រវើក ហើយវាជាពេលវេលាដ៏ល្អសម្រាប់ការដាំដើមឈើ។ ថ្ងៃនេះយើងដាំដើមឈើជាមួយគ្នា គឺដើម្បីអំពាវនាវឱ្យអ្នកទាំងអស់គ្នាចូលរួមយ៉ាងសកម្មទៅក្នុងការដាំដេីមឈេីនិងថែរក្សាព្រៃឈើ គ្រប់គ្នាខិតខំធ្វើជាអ្នកនាំសារពណ៌បៃតង និងជាអ្នកត្រួសត្រាយផ្នែកអេកូឡូស៊ី  ដេីម្បីបន្ថែមពណ៌បៃតងនិងរួមចំណែកក្នុងការកសាងប្រទេសចិនដ៏ស្រស់ស្អាត និងរួមគ្នាសរសេរទំព័រថ្មីនៃការធ្វើទំនើបកម្មបែបផែនចិនដែលមនុស្ស និងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា។

ក្នុងអំឡុងពេលដាំដើមឈើ លោក Xi Jinping បានសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយកម្មាភិបាលនិងមហាជនដែលមានវត្តមាន ។ លោកបានបន្តថា បន្ទាប់ពីធ្វើការនៅរដ្ឋាភិបាលមជ្ឈិម លោកបានចូលរួមសកម្មភាពដាំដើមឈើដោយស្ម័គ្រចិត្តនៅរដ្ឋធានីប៉េកាំងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នា ។ លោកបានលើកឡើងថា ឆ្នាំនេះជាខួបលើកទី ៤៥ នៃរុក្ខទិវារបស់សាធារណៈរដ្ឋប្រជាមានិតចិន។ ប្រជាជននៅទូទាំងប្រទេសចិនបានបន្តដាំដើមឈើ ប្រែក្លាយភ្នំអត់ស្មៅដុះទៅជាភ្នំព្រៃ និងបំប្លែងវាលខ្សាច់ទៅជាវាលបៃតង ដោយទទួលបានសមិទ្ធិផលដែលទាក់ទាញចំណាប់អារម្មណ៍ពីទូទាំងពិភពលោក ។ ទន្ទឹមនឹងនេះ គួរកត់សំគាល់ថា បញ្ហាកង្វះព្រៃឈើរបស់ប្រទេសចិននៅតែលេចធ្លោ ហើយតួនាទីព្រៃឈើក្នុងនាមជា “រតនាគារ”នៅ មិនទាន់មានដំណើរការពេញលេញនៅឡើយ។ ការបន្ថែមបៃតងគឺជាការបន្ថែមអត្ថប្រយោជន៍ ហើយការដាំដើមឈើគឺជាការដាំអនាគត ។ យើងត្រូវដាំដេីមឈេីពីមួយជំនាន់ទៅមួយជំនាន់ទៀត ដេីម្បីបន្តបង្កើន "ទ្រព្យសម្បត្តិបៃតង" របស់យើង៕ 

 

 

 

អ្នកបកប្រែ:王幸
ប្លុកពិសេស