ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងទ័ពអ៊ីស្រាអែលទម្លាក់គ្រាប់បែកទៅលើភាគខាងត្បូងនិងភាគកណ្តាលនៃតំបន់ហ្កាហ្សា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២១ នាក់ស្លាប់បាត់បង់ជីវិត
2024-04-03 15:02:55cri
Share with:

      តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីនកាលពីថ្ងៃទី ២ ខែមេសាឱ្យដឹងថា នាថ្ងៃដដែលកងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាញឹកញាប់ទៅលើតំបន់ជាច្រើននៅភាគខាងត្បូងនិងភាគកណ្តាលនៃតំបន់ហ្កាហ្សា  បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២១ នាក់ស្លាប់បាត់បង់ជីវិត។

      ការផ្សាយដំណឹងបានឱ្យដឹងថា ព្រឹកព្រលឹមថ្ងៃទី ២ ខែមេសាកងទ័ព អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើលំនៅឋានមួយកន្លែងនៅក្រុង Rafa ជាទីក្រុងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០ នាក់ស្លាប់បាត់បង់ជីវិត។ នាថ្ងៃដដែល ក្រុង Khan Younis ជាទីក្រុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាក៏បានរងការវាយប្រហារដោយការទម្លាប់គ្រាប់ បែកជាញឹកញាប់ពីកងទ័ពអ៊ីស្រាអែលផងដែរ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់ស្លាប់បាត់បង់ជីវិត។ លើសពីនេះ នាថ្ងៃដដែលនោះ កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើជំរំជនភៀសខ្លួននិងលំនៅឋានជាច្រើនកន្លែងនៅភាគកណ្តាលនៃតំបន់ហ្កាហ្សា ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៨ នាក់ស្លាប់បាត់បង់ជីវិត៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស