ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកTrumpបង់ប្រាក់ធានាចំនួន១៧៥លានដុល្លារសំណុំរឿងឆបោកខាងហិរញ្ញវត្ថុនៅទីក្រុងញូវយ៉ក
2024-04-02 16:47:49cri
Share with:

ឯកសារមួយដែលចេញផ្សាយដោយប្រព័ន្ធតុលាការរដ្ឋញូវយ៉កបង្ហាញថា កាលពីថ្ងៃទី១ ខែមេសា លោកTrumpអតីតប្រធានាធិបតីអាមេរិកបានបង់ប្រាក់ធានាចំនួន១៧៥លានដុល្លារអាមេរិកសម្រាប់សំណុំរឿងឆបោកហិរញ្ញវត្ថុរដ្ឋប្បវេណីនៅទីក្រុងញូវយ៉ក ដើម្បីជៀសវាងការរឹបអូសទ្រព្យសម្បត្តិក្នុងអំឡុងពេលបណ្តឹងឧទ្ធរណ៍នៃសំណុំរឿងនេះ។

ឯកសារបង្ហាញថា លោកTrumpបានបង់ប្រាក់ធានាតាមរយៈក្រុមហ៊ុនធានារ៉ាប់រងមួយនៃរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែមិនរាយឈ្មោះវត្ថុបញ្ចាំដែលលោកTrumpប្រើដើម្បីប្តូរប្រាក់ធានានោះទេ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស