ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយលោក Stephane Sejourne រដ្ឋមន្ត្រីការបរទេសបារាំង
2024-04-02 14:44:55cri
Share with:

     ថ្ងៃទី ១ ខែមេសា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Stephane Sejourne រដ្ឋមន្ត្រីការបរទេសបារាំងនៅក្រុង ប៉េកាំង។

     ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. និងជាប្រទេសធំដ៏ឯករាជ្យនិងម្ចាស់ការ ចិននិងបារាំងបានរ៉ាប់រងបេសកកម្មយុគសម័យដ៏សំខាន់។ ឆ្នាំនេះជាខួប ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង ភាគីចិនរីករាយរួមសហការជាមួយភាគីបារាំងចាត់ទុកគំនិតឯកភាពរួមជាយុទ្ធសាស្រ្តរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរជាគោលារណ៍ណែនាំ បន្តវេនប្រពៃណី និងឆ្ពោះទៅរកអនាគត ដើម្បីធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន-បារាំងកាន់តែមានភាពរឹងមាំនិងប្រកបដោយកម្លាំងរស់រវើក ជំរុញទំនាក់ទំនង ចិន-អឺរ៉ុបឱ្យអភិវឌ្ឍដោយរឹងមាំ ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជាកាន់តែច្រើនសម្រាប់ពិភពលោកដែលកើតមានភាពចលាចលជាញឹកញាប់។

     ជាការឆ្លើយតប លោក Stephane Sejourne បានថ្លែងថា បារាំងយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសចិន រំពឹងថាអាចរួមសហការជាមួយភាគីចិនដើម្បីរៀបចំសកម្មភាពអបអរសាទរខួប៦០ឆ្នាំនៃកាបង្កើតទំនាក់ទំនងការទូតឱ្យបានល្អ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ការអភិវឌ្ឍបៃតងនិងបញ្ញាសិប្បនិម្មិតជាដើម ក៏ដូចជាធ្វើការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឱ្យកាន់តែច្រើន។  បារាំងផ្តួចផ្តើមនូវការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ប្រឆាំងចំពោះការផ្តាច់ខ្សែសង្វាក់៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស