ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ អ្នកជំនាញចិននិងជប៉ុនធ្វើកិច្ចសន្ទនាខាងបច្ចេកទេសអំពីបញ្ហាដែលជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីហ្វ៊ូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ
2024-04-02 14:45:46cri
Share with:

       នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី ១ ខែមេសា មានអ្នកសារព័ត៌មានបានសួរថា ក្រសួងការបរទេសជប៉ុនបានប្រកាសព័ត៌មានថា ជុំវិញបញ្ហារោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា ទីមួយបង្ហូរទឹកសំណល់ចូលទៅក្នុងសមុទ្រ អ្នកជំនាញចិននិងជប៉ុនបានធ្វើកិច្ចពិគ្រោះពិភាក្សាគ្នារួចហើយកាលពីថ្ងៃទី ៣០ ខែមីនា ហើយជប៉ុនបានធ្វើការបកស្រាយអំពីលក្ខណៈសុវត្ថិភាពនៃការបង្ហូរទឹកវិទ្យុសកម្មដោយសំអាងតាមលក្ខណៈវិទ្យាសាស្រ្ត។ តើភាគីចិនមានការឆ្លើយតបយ៉ាងណាចំពោះករណីនេះ?

       លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា  សំដៅចំពោះបញ្ហាដែលជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ អ្នកជំនាញចិននិងជប៉ុនបានធ្វើកិច្ចសន្ទនាខាងបច្ចេកទេសប្រកបដោយលក្ខណៈស្ថាបនានៅក្រុង Dalian ប្រទេសចិនកាលពីថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២៤ ដោយភ្ជាប់ជាមួយនឹងការពិគ្រោះពិភាក្សាលក្ខណៈយន្តការជាច្រើនជុំកាលពីពេលកន្លងទៅរវាងអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីនៃក្រសួងការបរទេសចិននិងជប៉ុន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស