ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានពិភពលោក
2024-04-02 15:17:52cri
Share with:

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Prabowo Subianto  ប្រធានាធិបតីជាប់ឆ្នោតនៃឥណ្ឌូណេស៊ី។

លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនជួបសន្ទនាជាមួយលោក Stephane  Sejourne រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង។

អ្នកជំនាញចិននិងជប៉ុនជួបពិគ្រោះពិភាក្សាអំពីបញ្ហាដែលជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនី Fukushima ចូលក្នុងសមុទ្រ។

ក្រសួងការបរទេសចិនលាតត្រដាងការពិតដែលហ្វីលីពីនបានក្បត់ពាក្យសន្យារំលោភសិទ្ធិអធិបតេយ្យភាពទឹកដីរបស់ចិននិងបង្កហេតុចំពោះបញ្ហាសមុទ្រចិនខាងត្បូង។

ក្រសួងសន្តិសុខជាតិចិនទាមទារឱ្យអាមេរិកនិងអង់គ្លេសបញ្ឈប់ការមួលបង្កាច់និងលាបពណ៌ចំពោះប្រទេសចិននិងបញ្ឈប់ការវាយប្រហារតាមបណ្តាញអ៊ីនធើណេតចំពោះចិន។

អគារស្ថានទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរីបានរងការវាយប្រហារដោយគ្រាប់ម៉ីស៊ីល ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់បាត់បង់ជីវិត។

ក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា នឹងប្តឹងអ៊ុយក្រែនទៅតុលាការអន្តរជាតិក្នុងករណីវាយប្រហារដោយភេរវកម្មនៅក្នុងដែនរុស្ស៊ី។

នាយករដ្ឋមន្ត្រីអេស្ប៉ាញថ្លែងថា រដ្ឋាភិបាលមានផែនការអនុម័តការទទួលស្គាល់ប្រទេសប៉ាឡេស្ទីននៅឆមាសទីមួយឆ្នាំនេះ។

អ្នកបកប្រែ:邓倩
ប្លុកពិសេស