ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ទំនិញនាំចេញនាំចូលក្វាងចូវចិនលើកទី ១៣៥ នឹងបើកធ្វើនៅទីក្រុងក្វាងចូវចាប់ពីថ្ងៃទី ១៥ ខែមេសាដល់ថ្ងៃទី ៥ ខែឧសភា
2024-04-02 16:50:13cri
Share with:

អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃទី ១ ខែមេសាថា ពិព័រណ៍ទំនិញនាំចេញនាំចូលក្វាងចូវលើកទី ១៣៥ នឹងបើកធ្វើនៅទីក្រុងក្វាងចូវចាប់ពីថ្ងៃទី ១៥ ខែមេសាដល់ថ្ងៃទី ៥ ឧសភា ។ សាលពិព័រណ៍មានទំហំ ១៥៥ ម៉ឺនម៉ែត្រការ៉េ ។ នាពេលបច្ចុប្បន្ននេះ មានអ្នកបញ្ជាទិញចំនួន ៩៣០០០ មកពី ២១៥ ប្រទេសនិងតំបន់បានសម្រេចការចុះឈ្មោះទុកជាមុនដែលមានទ្រង់ទ្រាយធំជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ភាពរស់រវើកនិងភាពច្នៃប្រឌិតជាលក្ខណៈពិសេសនៃពិព័រណ៍លើកនេះ  ។ ក្នុងចំណោមសហគ្រាសចូលរួមតាំងពិព័រណ៍ មានសហគ្រាសបច្ចេកវិទ្យាខ្ពស់ថ្នាក់ជាតិនិងម្ចាស់ជើងឯកខាងឧស្សាហកម្មផលិតកម្មលើកពី ៥៥០០ សហគ្រាសដែលកើនឡើង ២០% បើធៀបនឹងពិព័រណ៍លើកមុន ហើយនឹងមានការតាំងបង្ហាញផលិតផលជាង ៩ ម៉ឺនមុខពាក់ព័ន្ធវិស័យបច្ចេកវិទ្យាឌីជីថល ផលិតកម្មនិងប្រភេទផ្សេងៗទៀត ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស