ខ្សែអក័្សទីក្រុងប៉េកាំងមានប្រវែងសរុបប្រហែល៧,៨គីឡូម៉ែត្រដែលប្រមូលផ្តុំនូវសំណង់ប្រវត្តិសាស្ត្រ សំណង់ពិធីការនិងសំណង់ជានិមិត្តសញ្ញាថ្នាក់ជាតិដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រចិនតាំងពីសតវត្សទី១៣មក វាជាភស្តុតាងដ៏វិសេសវិសាលនៃអរិយធម៌ប្រជាជាតិចិន ហើយក៏ជាខ្សែអក័្សនៃទីក្រុងបុរាណដែលរក្សាទុកបានវែងបំផុតនិងពេញលេញបំផុតលើលោកផងដែរ។ដើម្បីអភិរក្សខ្សែអក័្សដែលជាបេតិកភណ្ឌវប្បធម៌ដ៏សំខាន់មួយនេះ រដ្ឋបាលទីក្រុងប៉េកាំងបានចាត់វិធានការមួយចំនួន ដូចជាការងារខាងការរចនានិងគ្រោងផែនការ ប្រមូលយកសំណង់បុរាណមកវិញនិងជួសជុលវិថីជាដើម ដើម្បីស្តាររូបរាងដើមក្នុងប្រវត្តិសាស្ត្រឡើងវិញ៕