នាយករដ្ឋមន្ត្រីអេស្ប៉ាញថ្លែងថារដ្ឋាភិបាលមានផែនការអនុម័តការទទួលស្គាល់ប្រទេសប៉ាឡេស្ទីននៅឆមាសទីមួយឆ្នាំនេះ
2024-04-02 15:20:58cri
Share with:
ថ្ងៃទី១ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញបានប្រាប់ប្រព័ន្ធសារព័ត៌មានក្នុងអំឡុងពេលលោកកំពុងបំពេញទស្សនកិច្ចនៅហ្ស៊កដានី អារ៉ាប៊ីសាអូឌីត និងកាតាថា រដ្ឋាភិបាលអេស្ប៉ាញមានផែនការអនុម័តការទទួលស្គាល់ប្រទេសប៉ាឡេស្ទីននៅឆមាសទី១ឆ្នាំនេះ ពោលគឺមុនខែកក្កដាឆ្នាំ២០២៤ នឹងអនុម័តឱ្យទទួលស្គាល់ប្រទេសប៉ាឡេស្ទីន។
សូមបញ្ជាក់ថា លោក Sanchez ធ្លាប់ប្រកាសកាលពីថ្ងៃទី ៩ ខែមីនាឆ្នាំ២០២៤ថា អេស្ប៉ាញនឹងទទួលស្គាល់ប្រទេសប៉ាឡេស្ទីន “ក្នុងអាណត្តិនៃរដ្ឋាភិបាលនេះ”៕