ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងសន្តិសុខជាតិចិន៖បញ្ឈប់ការមួលបង្កាច់លាបពណ៌និងការវាយប្រហារតាម បណ្តាញអ៊ីនធឺណែតចំពោះប្រទេសចិន
2024-04-02 15:56:12cri
Share with:

តាមដំណឹងផ្លូវការរបស់ក្រសួងសន្តិសុខជាតិចិនបានឱ្យដឹងថា ថ្ងៃទី២ខែមេសាឆ្នាំ២០២៤ ក្រសួងសន្តិសុខជាតិចិនបានចេញផ្សាយអត្ថបទក្រោមចំណងជើងថា«បញ្ឈប់ជាបន្ទាន់នូវការមួលបង្កាច់ធ្វើលាបពណ៌និងការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតចំពោះប្រទេសចិន!»។


អត្ថបទនេះបានចែងថា ក្នុងមួយរយៈពេលចុងក្រោយនេះ ដើម្បីសម្រេចគោលបំណងខាងភូមិសាស្ត្រនយោបាយរបស់ខ្លួន អាមេរិកបានញុះញង់ឱ្យសម្ព័ន្ធភ្នែកប្រាំដែលដឹកនាំដោយអាមេរិកនិងជាអង្គការចារកម្មធំបំផុតលើពិភពលោកប្រឌិតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយគ្រប់បែបយ៉ាងដែលហៅថាការគំរាមកំហែងពីHackerប្រទេសចិន។ថ្មីៗនេះ រដ្ឋាភិបាលអង់គ្លេសនិងអាមេរិកបានសមគំនិត ដើម្បីមួលបង្កាច់ថាអង្គការHackerមានពាក់ព័ន្ធនឹងរដ្ឋាភិបាលចិនបានវាយប្រហារតាមបណ្តាញអ៊ីនធឺណែតចំពោះអង់គ្លេសនិងអាមេរិក ហើយបានធ្វើការដាក់ទណ្ឌកម្មដោយឯកតោភាគីចំពោះភាគីចិនដោយគ្មានមូលហេតុ។នេះគឺការមួលបង្កាច់និងលាបពណ៌តាមរូបមន្នដែលហៅថាចោរស្រែកចាប់ចោរ” ជាទង្វើអាក្រក់ដែលធ្វើឱ្យបញ្ហាសន្តិសុខបណ្តាញអ៊ីនធឺណែតទៅជាបញ្ហានយោបាយដែលបានបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់នៃប្រទេសចិន។


ភាគីចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើនេះ ហើយដាស់តឿនឱ្យភាគីពាក់ព័ន្ធបញ្ឈប់ធ្វើសកម្មភាពជាបន្ទាន់ ចិននឹងចាក់វិធានការដ៏ចាំបាច់ដើម្បីគាំពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស