ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការវាយប្រហារដោយមីស៊ីលទៅលើអគារស្ថានទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសស៊ីរីបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់បាត់បង់ជីវិត
2024-04-02 15:25:41cri
Share with:

លោក Akbari ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសស៊ីរីបានថ្លែងកាលពីថ្ងៃទី ១ ខែមេសាថា អគារផ្នែកកុងស៊ុលនៃស្ថានទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសស៊ីរីបានរងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលនៅថ្ងៃដដែលនោះ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់បាត់បង់ជីវិត ។  លោក Akbari បានថ្លែងថា អ៊ីរ៉ង់"នឹងឆ្លើយតបវិញ"ចំពោះការវាយប្រហារលើកនេះ ។

បុគ្គលិកម្នាក់នៃស្ថានទូតអ៊ីរ៉ង់បានប្រាប់អ្នកសារព័ត៌មានថា នៅពេលដែលកើតមានការវាយប្រហារ បុគ្គលជាច្រើនរូបដែលទទួលបានការអញ្ជើញបូករួមទាំងទីប្រឹក្សាយោធាអ៊ីរ៉ង់ផងកំពុងចូលរួមពិធីពិសាសាហារស្រាយបួសនៅក្នុងអគារនេះ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស