ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងវីរជនចិនដែលលោក Xi Jinping ធ្លាប់និទាន៖ សំបុត្រចុងក្រោយរបស់អ្នកម្តាយជាអ្នកចម្បាំង
2024-04-02 09:05:18cri
Share with:

       ពិធីបុណ្យឆេងម៉េងជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយសម្រាប់ជនជាតិចិន ដែលមានប្រវត្តិសាស្ត្រលើសពី២៥០០ឆ្នាំមកហើយ ប្រជាជនចិនរៀបចំពិធីនេះឡើង ដើម្បីសែនដូនតានិងចូលរួមគោរពវិញ្ញាណក្ខន្ធវីរជនដែលបានពលីជីវិត ដើម្បីប្រទេសជាតិចិន។  លោក Xi Jinping ប្រធានរដ្ឋចិនបានមានប្រសាសន៍ថា ជនជាតិមួយដែលមានក្តីសង្ឃឹមមិនអាចគ្មានវីរជនបានទេ ប្រទេសមួយដែលមានអនាគត មិនអាចគ្មានអ្នកត្រួសត្រាយផ្លូវបានទេ។  យើងត្រូវតែចងចាំបុព្វហេតុដ៏អស្ចារ្យរបស់វីរជន ប្តេជ្ញាចិត្តបន្ដវេននូវសារតីរបស់វីរជន។

       លោក Xi Jinping ធ្លាប់និទានរឿងវីរជនចិនជាច្រើននាក់ដែលគួរឱ្យរំជួលចិត្ត ក្នុងនោះរួមទាំងរឿងវីរនារីចិនម្នាក់ឈ្មោះ Zhao Yiman ដែលជាយោធិនប្រយុទ្ធប្រឆាំងនឹងសង្គ្រាមឈ្លានពានដោយប្រទេសជប៉ុន។

      «មុននឹងស្លាប់ លោកស្រី  Zhao Yiman បានសរសេរក្នុងលិខិតបណ្ដាំថា៖  “ដោយសារម៉ែបានប្រយុទ្ធតទល់ជាមួយនឹងកងទ័ពជប៉ុនយ៉ាងមុតមាំ ថ្ងៃនេះគឺដល់វេលាដែលពលីជីវិតហើយ។ ម៉ែនិងកូនពុំមានឱកាសជួបគ្នាទៀតឡើយនៅជាតិនេះ...  កូនសម្លាញ់របស់ម៉ែ! ម៉ែមិនបានអប់រំកូនដោយពាក្យពេចន៍ច្រើនទេ មានតែអប់រំកូនដោយទង្វើជាក់ស្តែង។ ពេលកូនធំឡើង សង្ឈឹមថាកូនកុំភ្លេចថាម៉ែគឺបានបូជាឈាមស្រស់ ដើម្បីមាតុប្រទេស...  ក្រោយពីម៉ែស្លាប់ទៅ កូនត្រូវបន្តប្រយុទ្ធជំនួសម៉ែ!”»

      នេះជាសំបុតចុងក្រោយរបស់លោកស្រី Zhao Yiman ដែលផ្ញើឱ្យកូនប្រុសទើបអាយុ៨ឆ្នាំ។  កាលពីឆ្នាំ១៩២៦ លោកស្រី Zhao Yiman បានចូលបក្សកុម្មុយនីស្តចិន ចូលរួមធ្វើបដិវត្តជាផ្លូវការ។ គាត់តស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហាន បានដឹកនាំកងទ័ពក្រហមវាយបង្រ្កាបទៅលើកងទ័ពជប៉ុនយ៉ាងដំណំ ដែលត្រូវបានគេហៅថាជា “ ស្ដេចស្រីដែលជិះសេះសស្ពាយកាំភ្លើងពីរដើម  ”។

      កាលពីខែវិច្ឆិកា ឆ្នាំ១៩៣៥  ដើម្បីការពារកងទ័ពចិនរំដោះចេញពីការឡោមព័ទ្ធសត្រូវ លោកស្រី  Zhao Yiman បានរងរបួសធ្ងន់  ពេលសង្គ្រោះព្យាបាល ជនក្បត់បានជូនដំណឹងឱ្យយោធាជប៉ុន កងជប៉ុនបានប្រញាប់មកចាប់គាត់ ប្រយុទ្ធគ្នារហូតរងរបួសម្ដងទៀត បណ្ដាលឱ្យសន្លប់ហើយត្រូវបានចាប់ជាចំណាប់ខ្មាំង។

      ទោះជាយោធាជប៉ុនបានធ្វើទារុណកម្មឃោឃៅយ៉ាងណាក្តី លោកស្រី Zhao Yiman មិនដែលប្រាប់ពត៌មានសម្ងាត់របស់កងទ័ពចិនទេ  ហើយបានរិះគន់ខ្លាំងៗទៅលើទង្វើឧក្រិដ្ឋកម្មឈានពានរបស់យោធាជប៉ុន។ ថ្ងៃទី២ខែសីហាឆ្នាំ១៩៣៦ លោកស្រី  Zhao Yiman បានត្រូវសត្រូវសម្លាប់៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស