ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការងើបឡើងវិញក្នុងពេលដំណាលគ្នានៃសន្ទស្សន៍សេដ្ឋកិច្ចធំចំនួន៣របស់ប្រទេសចិនបានផ្ដល់កម្លាំងចិត្តដល់អ្នកផងទាំងពួង
2024-04-02 14:48:17cri
Share with:

     "នេះគឺជាសញ្ញាវិជ្ជមានមួយ" ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ  ព័ត៌មានដែលថា  សន្ទស្សន៍សេដ្ឋកិច្ចធំចំនួន៣របស់ប្រទេសចិនបានងើបឡើងវិញក្នុងពេលដំណាលគ្នាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមតិអន្តរជាតិ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេសដូចជាទីភ្នាក់ងារសារព័ត៌មានបារាំងជាដើមឱ្យដឹងថា   ទិន្នន័យដែលហួសពីការរំពឹងទុកទាំងនេះគឺជាតម្រុយថ្មីបំផុតនៃការពន្លឿនល្បឿនងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។វាមិនត្រឹមតែ"ធ្វើឱ្យអ្នកផងទាំងពួងទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង"ប៉ុណ្ណោះទេ  ថែមទាំងក៏បានបំពេញបន្ថែមកម្លាំងចលករថ្មីដល់សេដ្ឋកិច្ចពិភពលោកផងដែរ។

      អ្វីដែលហៅថាសន្ទស្សន៍ធំចំនួនបី   គឺសំដៅលើសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញនៃមុខរបរផលិតកម្ម(PMI)   សន្ទស្សន៍សកម្មភាពធុរកិច្ចមិនមែនមុខរបរផលិតកម្មនិង PMIចម្រុះ។ ក្នុងចំណោមនោះ   PMIចម្រុះគឺឆ្លុះបញ្ចាំងជាសំខាន់អំពីស្ថានភាពសេដ្ឋកិច្ចទូទៅ ។PMIគឺឆ្លុះបញ្ចាំងពីការអភិវឌ្ឍនិងនិន្នាការប្រែប្រួលនៃមុខរបរផលិតកម្ម។សន្ទស្សន៍សកម្មភាពធុរកិច្ចមិនមែនមុខរបរផលិតកម្មគឺឆ្លុះបញ្ចាំងជាសំខាន់អំពីស្ថានភាពអភិវឌ្ឍនៃឧស្សហកម្មសេវាកម្ម។  PMIត្រូវបានគេចាត់ទុកថា  ជាឧបករណ៍វាស់ស្ទង់បម្រែបម្រួលម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតាមដានត្រួតពិនិត្យ  ការព្យាករណ៍និងការប្រកាសអាសន្នចំពោះសកម្មភាពសេដ្ឋកិច្ច។

      តាមទិន្នន័យផ្លូវការថ្មីបំផុតរបស់រដ្ឋាភិបាលចិនបង្ហាញឱ្យឃើញថា   PMI សន្ទស្សន៍សកម្មភាពធុរកិច្ចមិនមែនមុខរបរផលិតកម្ម និងសន្ទស្សន៍PMIចម្រុះនៅខែមីនាឆ្នាំនេះគឺ៥០.៨ភាគរយ  ៥៣ភាគរយនិង៥២.៧ភាគរយ   បានកើនឡើង១.៧ភាគរយ១.៦ភាគរយនិង១.៨ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងខែមុន ដែលសុទ្ធតែស្ថិតនៅ ចន្លោះកើនឡើងលើសពី៥០ភាគរយ។  ក្នុងចំណោមនោះ  សកម្មភាពផលិតកម្មនៅខែមីនាបានកើនឡើងជាលើកដំបូងក្នុងរយៈពេលកន្លះឆ្នាំ កន្លងមក  ហើយបានបំបែកកំណត់ត្រាថ្មីក្នុងមួយឆ្នាំកន្លងទៅ។

      ហេតុអ្វីបានជាសេដ្ឋកិច្ចចិនទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់បែបនេះ?  អ្នកវិភាគបានលើកឡើងថា  ក្រៅពីការស្ទុះងើបឡើងវិញនៃតម្រូវការក្នុងស្រុក និងការជំរុញនៃតម្រូវការខាងក្រៅ  វាក៏ទទួលបានផលប្រយោជន៍ពីការបន្តដើរតួនាទីនៃគោលនយោបាយលំនឹងសេដ្ឋកិច្ច  ពង្រីកតម្រូវការក្នុងស្រុកនិងលំនឹងពាណិជ្ជកម្មចំពោះបរទេស របស់រដ្ឋាភិបាលចិនផងដែរ។  ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចមានភាពប្រសើរឡើងជាទូទៅ  ជាពិសេសក្រុមហ៊ុននានាចាប់ផ្តើមដំណើរការឡើងវិញនិងផលិតឡើងវិញបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន    និន្នាការបន្តធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចប្រទេសចិនកាន់តែមានភាពជាក់លាក់។

      បើមើលកាន់តែល្អិតល្អន់អាចឃើញថា     ទិន្នន័យលើកនេះនៅមានលក្ខណៈពិសេសមួយចំនួនទៀត។ឧទាហរណ៍  ក្នុងខែមីនា PMIនៃមុខរបរផលិតកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មទំនិញប្រើប្រាស់និងមុខរបរផលិតគ្រឿងបរិក្ខារនៃប្រទេសចិនគឺ៥៣.៩ភាគរយ៥១.៨ភាគរយនិង៥១.៦ភាគរយ ដែលសុទ្ធតែកើនឡើងជាងខែមុន។ ក្នុងចំណោមនោះ  សន្ទស្សន៍ផលិតកម្មនៃមុខរបរផលិតកម្មបច្ចេកវិទ្យាខ្ពស់និងសន្ទស្សន៍នៃការបញ្ជាទិញថ្មី  សុទ្ធតែខ្ពស់ជាង៥៥ភាគរយដែលបង្ហាញថា   ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចប្រទេសចិនបាននិងកំពុងត្រូវជំរុញយ៉ាងប្រាកដប្រជា។  ម្យ៉ាងទៀត សន្ទស្សន៍រំពឹងទុកសម្រាប់សកម្មភាពផលិតកម្មនិងអាជីវកម្មគឺ៥៥.៦ភាគរយ  បានកើនឡើងដល់ចន្លោះអាជីវកម្មខ្ពស់ ដែលបង្ហាញថាសហគ្រាសបានបង្កើនជំនឿចិត្តលើការអភិវឌ្ឍនៃទីផ្សារប្រទេសចិននៅពេលថ្មីៗនេះ។

      គ្មានអ្វីគួរឱ្យសង្ស័យឡើយ  ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទី២លើពិភពលោក   ស្ថិរភាពនិងការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចប្រទេសចិន ពិតជាព័ត៌មានល្អសម្រាប់ពិភពលោក។ លោក Tang Ruisi អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសមាគមន៍Brookingsអាមេរិកបានលើកឡើងថា  ការពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីរបស់ប្រទេសចិននឹងធ្វើឱ្យសមិទ្ធិផលប្រកបដោយភាពច្នៃប្រឌិតថ្មីមួយចំនួន"ផ្តល់ផលប្រយោជន៍ដល់ពិភពលោក" និងបំពេញបន្ថែមចលករថ្មីដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។  សេដ្ឋកិច្ចចិនមានសក្ដានុពលអភិវឌ្ឍន៍ដ៏ធំធេង  វាមិនត្រឹមតែមានអំណោយផលដល់ប្រទេសចិនប៉ុណ្ណោះទេ  ថែមទាំងក៏មានអំណោយផលដល់ពិភពលោកទៀតផង៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស