ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសលាតត្រដាងការពិតដែលហ្វីលីពីនបានល្មើសនឹងការសន្យារបស់ខ្លួន រំលោភសិទ្ធិនិងបង្ករឿងក្នុងបញ្ហាសមុទ្រចិនខាងត្បូង
2024-04-02 15:19:58cri
Share with:

ទាក់ទិងនឹងការណីដែលភាគីហ្វីលីពីនបានប្រើពាក្យសម្ដីអវិជ្ជមានលើបញ្ហាសមុទ្រចិនខាងត្បូងជាបន្តបន្ទាប់នាពេលថ្មីៗកន្លងទៅនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី ១ ខែមេសាថា ហ្វីលីពីនបានធ្វើការចោទប្រកាន់មិនសមហេតុផលម្តងហើយម្តងទៀតចំពោះប្រទេសចិនដើម្បីបិទបាំងការពិតដែលខ្លួនល្មើសនឹងការសន្យា រំលោភសិទ្ធិនិងបង្ករឿងក្នុងបញ្ហាសមុទ្រចិនខាងត្បូង ។ ភាគីហ្វីលីពីនគួរតែបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរំលោភសិទ្ធិនិងបង្កហេតុ ។ ការប្តេជ្ញាចិត្តក្នុងការគាំពារអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិនគឺមុតមាំមិនងាករេឡើយ ។

លោក Wang Wenbin បានថ្លែងថា ប្រជុំកោះ Nansha បូករួមទាំងថ្មប៉ប្រះទឹក Ren'ai គឺជាទឹកដីកំណើតមានស្រាប់របស់ចិន ។ ដែនដីនៃប្រទេសហ្វីលីពីនត្រូវបានកំណត់ដោយសន្ធិសញ្ញាអន្តរជាតិមួយចំនួន ហើយប្រជុំកោះ Nansha មិនស្ថិតនៅក្នុងក្របខ័ណ្ឌដែនដីនៃប្រទេសហ្វីលីពីនឡើយ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស