ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែលចំពោះភាគកណ្តាលនៃតំបន់ហ្កាហ្សាបានបណ្តាលឱ្យជនបរទេសយ៉ាងហោចណាស់ ៣ នាក់ស្លាប់បាត់បង់ជីវិត
2024-04-02 15:29:02cri
Share with:

        ការិយាល័យប្រព័ន្ធសារព័ត៌មាននៃចលចនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានចេញសេចក្តីប្រកាសនៅយប់ថ្ងៃទី ១ ខែមេសាថា   ការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែលចំពោះភាគកណ្តាលនៃតំបន់ហ្កាហ្សានៅថ្ងៃដដែលបានបណ្តាលឱ្យជនបរទេសយ៉ាងហោចណាស់ ៣ នាក់ស្លាប់បាត់បង់ជីវិត។

        សេចក្តីប្រកាសបានឱ្យដឹងថា អ្នករងគ្រោះស្លាប់ចំនួន៣នាក់ជាបុគ្គលិកការងារនៃអង្គការសប្បុរសធម៌អន្តជាតិឈ្មោះថា “ផ្ទះបាយកណ្តាលពិភពលោក” ដែលមានសញ្ជាតិអង់គ្លេស ប៉ូឡូញនិងអូស្ត្រាលី ។ នៅមានជនស៊ីវិល ២នាក់ទៀតបានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារតាមអាកាសលើកនេះ ដែលម្នាក់ជាជនជាតិប៉ាឡេស្ទីន ម្នាក់ទៀតមិនទាន់កំណត់អត្តសញ្ញាណ។ ភាគីអ៊ីស្រាអែលនៅមិនទាន់ឆ្លើយតបចំពោះករណីនេះទេ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស