ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីគោរពលាសពរបស់ជនរងគ្រោះជាបុគ្គលិកភាគីចិនបានប្រារព្ធធ្វើនៅក្នុងប្រទេសប៉ាគីស្ថាន
2024-04-01 15:42:53cri
Share with:

ថ្ងៃទី៣១ ខែមីនា ពិធីគោរពលាសពរបស់ជនរងគ្រោះជាបុគ្គលិកភាគីចិនដែលបានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារដោយភេរវកម្មនៅប្រទេសប៉ាគីស្ថានបានប្រារព្ធធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសនៅទីក្រុងRawalpindiខេត្តPunjab ភាគខាងកើតប្រទេសប៉ាគីស្ថាន។

លោកJiang Zaidongឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសប៉ាគីស្ថានបានថ្លែងក្នុងពិធីថា ជនរួមជាតិដែលរងគ្រោះស្លាប់បាត់បង់ជីវិតបានធ្វើដំណើរយ៉ាងឆ្ងាយមកដល់ប៉ាគីស្ថាន ដើម្បីរួមចំណែកដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសប៉ាគីស្ថាននិងធ្វើឱ្យកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងប៉ាគីស្ថានមានភាពកាន់តែស៊ីជម្រៅ។ភាគីចិនសង្ឃឹមនិងជឿជាក់ថា ប៉ាគីស្ថាននឹងពន្លឿនការស៊ើបអង្កេតលើករណីនេះ បង្កើនការខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មនិងចាត់រាល់វិធានការទាំងអស់ដើម្បីការពារសុវត្ថិភាពរបស់បុគ្គលិក គម្រោងនិងស្ថាប័នរបស់ចិននៅក្នុងប្រទេសប៉ាគីស្ថាន។ប្រទេសចិនរីករាយរួមជាមួយភាគីប៉ាគីស្ថាន ដើម្បីជំរុញដោយមុតមាំនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងគ្រប់កាលៈទេសៈរវាងចិននិងប៉ាគីស្ថាន និងពន្លឿនការកសាងសហគមន៍រួមវាសនារវាងចិននិងប៉ាគីស្ថានដែលមានភាពកាន់តែស្អិតល្មួត៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស